ទូរគមនាគមន៍

ផ្នែក​ទូរគមនាគមន៍​ (Telecommunications Section) ទទួល​បន្ទុក​ចាត់​ចែង, រក្សា, និង​ជួស​ជុល​ទូរគមនា​គមន៍, បច្ចេក​វិជ្ជា​ផ្នែក​ព័ត៌មាន, និង​ប្រព័ន្ធ​បម្រាម​ដែល​មាន​តាំង​នៅ​ពាស​ពេញ​ទូទាំង​រដ្ឋ ហើយ​និង​ក្នុង មជ្ឈមណ្ឌល​ប្រតិបត្តិការ​គ្រោះ​អាសន្ន របស់​រដ្ឋ ដែល​ទ្រទ្រង់​ដល់​គ្រប់​មុខ​ងារ និង​កម្ម​វិធី​ទាំង​អស់​ក្នុង​ការ​គ្រប់​គ្រង​គ្រោះ​អាសន្ន។ ប្រព័ន្ធ​ទាំង​នេះ​សរុប​មាន​នូវ​ប្រព័ន្ធ​ប្រុង​ជើង​ការ​គ្រោះ​អាសន្ន​ទូទាំង​រដ្ឋ, កម្ម​វិធី​ត្រៀម​ខ្លួន​ប្រ​ឈម​នឹង​គ្រោះ​អាសន្ន​នៃ​គំនរ​ស្តុក​សារធាតុ​គីមី និង​មូល​ដ្ឋាន​រលក​វិទ្យុ​ម៉ៃ​ក្រូវ​វេវ 12 កន្លែង​របស់​នាយក​ដ្ឋាន, ស៊ី​រ៉ែន និង​ប្រព័ន្ធ​ប្រុង​ជើង​ការ, ប្រព័ន្ធ​ប្រុង​ជើង​ការ​ថ្នាក់​ជាតិ, ការ​ព្រមាន​ប្រាប់​ឲ្យ​ប្រុង​ជើង​ការ​ញាប់​ស្ទួនៗ​សំរាប់​ការ​រញ្ជួយ​ផែន​ដី​ខាស្កេ​ឌា, សាខា​ផ្លាស់​ប្តូរ​ព័ត៌មាន​ពីរ​កន្លែង, ម៉ាស៊ីន​បម្រើ​ការ​ងារ 25 គ្រឿង, ម៉ាស៊ីន​ស្ថានីយ​ការងារ 250 គ្រឿង, បណ្តាញ​វិទ្យុ​ទូទាំង​រដ្ឋ​បួន​កន្លែង, បណ្តា់​ផ្កាយ​រណប, ធន​ធាន​ចល័ត​សំរាប់​ដាក់​ឲ្យ​បម្រើ​ការ​ពេល​មាន​គ្រោះ​មហន្ត​រាយ, និង​ប្រព័ន្ធ​ផ្សេងៗ​ជា​ច្រើន​ទៀត ដើម្បី​ជួយ​ធ្វើ​អន្ត​រា​គមន៍​ប្រទាក់​ក្រឡា​គ្នា​ជាមួយ​បណ្តា​ប្រព័ន្ធ​រដ្ឋាភិបាល​សហព័ន្ធ, រដ្ឋាភិបាល​រដ្ឋ, និង​រដ្ឋាភិបាល​មូល​ដ្ឋាន។

ផ្នែក​នេះ​ក៏​ជួយ​ផង​ដែរ​នៅ​ក្នុង​ការ​បង្កើត និង​ការ​ត្រួត​ពិនិត្យ​មើល​ផែន​ការ​គ្រប់​គ្រង​គ្រោះ​អាសន្ន និង​ដំណើរ​ការ​នានា​នៅ​តាម​គ្រប់​លំដាប់​ថ្នាក់​នៃ​រដ្ឋាភិ​បាល ដើម្បី​បង្កើន​អតិ​បរមាណ​នៃ​ចរន្ត​ទាក់​ទង​របស់​បណ្តា​ប្រព័ន្ធទូរគមនា​គមន៍​នានា។ ទស្សន​កិច្ច​ជំនួយ​បច្ចេក​ទេស​ត្រូវ​បាន​ធ្វើ​ឡើង​ជា​ប្រ​ក្រ​តី ដើម្បី​ជួយ​ផ្តល់​ដំ​បូន្មាន, រក្សា, ឬ​ជួស​ជុល​ទូរគមនា​គមន៍​ដែល​តាំង​នៅ​តាម​គ្រប់​មូល​ដ្ឋាន EOC និង/ឬ​មន្ទីរ​នានា​នៃ​តំ​បន់​ខោន​ធី។ ផ្នែក​បុគ្គលិក​ជួយ​ទទួល​ភ្ញៀវ ឬ​ក៏​ចូល​រួម​ជាមួយ​គណៈ​កម្មា​ធិការ​ផ្សេងៗ​របស់​សហ​ព័ន្ធ, រដ្ឋ, មូល​ដ្ឋាន, និង​អង្គ​ភាព​ឯក​ជន​នានា ដើម្បី​បង្កើន​ឥរិយា​បថ​សុវត្ថិ​ភាព​ទូរ​គមនា​គមន៍​សា​ធារណៈ​នៃ​រដ្ឋ​វ៉ាស៊ីន​តោន។

ប្រព័ន្ធ​ទូរគមនា​គមន៍ និង​ប្រ​ព័ន្ធ​បម្រាម​ផ្តល់​ការ​ព្រមាន​ឲ្យ​ប្រុង​ជើង​ការ​ជា​ដំបូងៗ ហើយ​និង​មធ្យោ​បាយ​នៃ​​ផ្លាស់​ប្តូរ​ព័ត៌មាន​សំ​ខានៗ​ នៅ​មុន​ពេល, នៅ​ក្នុង​កំ​ឡុង​ពេល, និង​នៅ​ក្រោយ​ពេល​មាន​គ្រោះ​មហន្ត​រាយ។ ប្រព័ន្ធ​ទូរគមនា​គមន៍​ឲ្យ​សញ្ញា​ញាប់​ស្ទួនៗ​ជា​ទី​ទុក​ចិត្ត​គឺ​ជា​ប្រព័ន្ធ​សំខាន់​ចាំ​បាច់​សំរាប់​ឲ្យ​សញ្ញា​ព្រមាន​ដល់​សា​ធារណៈ​ជន ព្រម​ទាំង​រដ្ឋាភិបាល​មូល​ដ្ឋាន​នានា​អំ​ពី​គ្រោះ​អាសន្ន ឬ​ក៏​គ្រោះ​មហន្ត​រាយ​ដែល​កំ​ពុង​ឈាន​ចូល​មក​ដល់ ដើម្បី​ជួយ​ចែក​រំ​លែក​ព័ត៌មាន ហើយ​និង​សម្រួល​ដល់​វិធាន​ការ​ឆ្លើយ​តប​នានា។

ផ្នែក​ទូរគមនា​គមន៍​ផ្តល់​ការ​គ្រប់​គ្រង​ខាង​ផ្នែក​រដ្ឋ​បាល​កិច្ច​នៃ WebEOC, កម្ម​វិធី​សូវត៍​វារ​កុំព្យូទ័រ​ផ្នែក​ការ​គ្រប់​គ្រង​ព័ត៌មាន​គ្រោះ​អាសន្ន ដែល​ត្រូវ​បាន​តម្លើង​លើ​ប្រ​ព័ន្ធ​ម៉ាស៊ីន​កុំព្យូទ័រ​បម្រើ​ការ​ងារ​របស់ EMD សំរាប់​រដ្ឋ​ទាំង​មូល។ តាំង​ពី​ដាក់​ឲ្យ​ដំ​ណើរ​ការ​ក្នុង​ខែវិច្ឆិកា ឆ្នាំ2003 មក, WebEOC ក្លាយ​ទៅ​ជា​បទ​ដ្ឋាន​ឆ្នើម​យ៉ាង​ឆាប់​រហ័ស​នៅ​ក្នុង​រដ្ឋ​នេះ។ ការ​ដាក់​បង្ហោះ​ឲ្យ​ដំ​ណើរ​ការ​សាក​ល្បង​ជា​មួយ​ខោន​ធី​ឃីត​សែប​កំពុង​តែ​ប្រ​ព្រឹត្ត​ទៅ។

ផ្នែក​ទូរគមនា​គមន៍​មាន​បន្ទុក​ទទួល​ខុស​ត្រូវ​ក្នុង​ការ​រក្សា​ដំណើរ​ការ និង​បញ្ជា​ប្រព័ន្ធ​ទូរគមនា​គមន៍​នានា​ជា​ច្រើន​ប្រ​ភេទ​របស់​រដ្ឋ ដែល​គេ​បាន​ប្រើ​ប្រាស់ ដើម្បី​ទទួល និង​ផ្ញើ​សារ​ទៅ​ព្រមាន​ប្រាប់​រដ្ឋា​ភិបាល​រដ្ឋ និង​រដ្ឋា​ភិបាល​មូល​ដ្ឋាន ហើយ​និង​សាធារណៈ​ជន​អំ​ពី​គ្រោះ​អាសន្ន និង​គ្រោះ​មហន្ត​រាយ​ដែល​កំ​ពុង​ឈាន​ចូល​មក​ដល់ ដើម្បី​ធានា​ឲ្យ​សមត្ថ​ភាព​ទាំង​នេះ​មាន​បម្រុង និង/ឬ​ស្តារ​ឡើង​វិញ​ដោយ​ឆាប់​រហ័ស ហើយ​និង​ដើម្បី​រក្សា​បណ្តាញ​អ៊ិន​ធើ​ណិត ឬ​វឹប​សៃ​តិ៍​នៃ​បណ្តាញ​អ៊ិន​ធើ​ណិត​របស់​ទី​ភ្នាក់​ងារ។

 

ទូរគមនាគមន៍
ប្រព័ន្ធ​បម្រាម
ប្រព័ន្ធ​សម្លេង
ប្រព័ន្ធ​ទិន្នន័យ
ប្រព័ន្ធ​វិទ្យុ