កម្មវិធីរុករក និងជួយសង្រ្គោះ (SAR) នៅក្នុងរដ្ឋវ៉ាស៊ីនតោនត្រូវបានគ្រប់គ្រងជាចម្បងដោយ ក្រមនីតិកំណែវ៉ាស៊ីនតោន (RCW) ជំពួក 38.52។ ច្បាប់នេះកំណត់និយមន័យកម្មវិធីរុករក និងជួយសង្រ្គោះ, ចាត់តាំងការទទួលខុសត្រូវសំរាប់ SAR, បង្កើតតួនាទី និងករណីយកិច្ចនៃអ្នកសម្របសម្រួលសំរាប់កិច្ចប្រតិបត្តិការ SAR (SAR coordinator) របស់រដ្ឋវ៉ាស៊ីនតោន, ហើយបង្កើតកិច្ចការពារភារៈទទួលខុសត្រូវបើកទូលាយ និងកម្មវិធីចេញសំណងជួសជុល ដែលការពារបណ្តាអ្នកស្ម័គ្រចិត្តនៅក្នុងរដ្ឋវ៉ាស៊ីនតោន។ ក្រមរដ្ឋបាលវ៉ាស៊ីនតោន (WAC) 118-04 ជួយបំពេញបន្ថែមលើវិធាននៃក្រម RCW 38.52 ដោយការបង្កើតនីតិវិធី និងគុណសម្បត្តិសំរាប់ការចុះឈ្មោះនៃ"បណ្តាបុគ្គលិកធ្វើការសង្រ្គោះក្នុងភាពអាសន្ន"(អ្នកស្ម័គ្រចិត្ត) និងពន្យល់ប្រាប់អំពីរបៀបដែលកម្មវិធីជួសជុលសំណងអនុវត្តដំណើរការ។
ការទទួលខុសត្រូវសំរាប់ការរុករក និងជួយសង្រ្គោះ*ស្ថិតក្រោមការគ្រប់គ្រងរបស់"មេបញ្ជាការមន្រ្តីមានសមត្ថកិច្ច" (ជាធម្មតាគឺអង្គភាពនគរបាលខោនធី)។ ពួកនាយកនៃកម្មវិធីគ្រប់គ្រងគ្រោះអាសន្នប្រចាំមូលដ្ឋានជួយធ្វើការសម្រួលកិច្ចឧបត្ថម្ភសំរាប់កិច្ចប្រតិបត្តិការ SAR នៅក្នុងដែនយោត្តាធិការរបស់ពួកគេ ហើយជួយចុះឈ្មោះអ្នកស្ម័គ្រចិត្តទៅតាមក្រម WAC 188-04។ អ្នកសម្របសម្រួលកម្ម SAR របស់រដ្ឋមានបន្ទុកទទួលខុសត្រូវលើការសម្របសម្រួលធនធាន, ការសម្របសម្រួលកិច្ចប្រតិបត្តិការនៃពហុដែនយោត្តាធិការ, និងរដ្ឋបាលកិច្ចនៃកម្មវិធីបុគ្គលិកធ្វើការសង្រ្គោះក្នុងភាពអាសន្ន។ មានបេសកកម្ម SAR ចំនួន 600-700 ចេញប្រតិបត្តិការក្នុងមួយឆ្នាំនៅក្នុងរដ្ឋវ៉ាស៊ីនតោន។
នៅពេលណាសមរម្យ, ពួកអ្នកសម្របសម្រួលត្រូវរៀបចំតួនាទីរបស់រដ្ឋនៅក្នុងមុខងារឧបត្ថម្ភគ្រោះអាសន្ន (ESF) 9, កម្មវិធីរុករក និងជួយសង្រ្គោះតាមទីក្រុង (ផែនការឆ្លើយតបថ្នាក់ជាតិ - National Response Plan) ហើយអាចនឹងបញ្ជាសកម្មភាពមជ្ឈមណ្ឌលសម្របសម្រួលការជួយសង្រ្គោះ (RCC) របស់រដ្ឋសំរាប់ជួយសម្របសម្រួលកិច្ចប្រតិបត្តិការក្នុងបេសកកម្មទ្រង់ទ្រាយធំ និង/ឬ ពហុដែនយុត្តាធិការ SAR។
ធនធាននៃរុករក និងជួយសង្រ្គោះក្នុងរង្វង់ក្របខ័ណ្ឌរដ្ឋគឺបានមកជាចម្បងពីបណ្តាពលរដ្ឋស្ម័គ្រចិត្ត, ជាង 5,000 នាក់ខ្លាំងៗ, ដែលធ្វើសហប្រតិបត្តិការជាមួយភ្នាក់ងារមានសមត្ថកិច្ចប្រចាំមូលដ្ឋាន, ដែលធ្វើវិភាគទានពេលវេលា និងធនធាននានាផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីជួយហ្វឹកហ្វឺន និងដើម្បីរុករក ហើយជួយសង្រ្គោះដល់អស់អ្នកដែលវង្វេងបាត់ និងមានគ្រោះថ្នាក់របួសស្នាម។ អង្កការ SAR ស្ម័គ្រចិត្តទាំងនេះក៏បានបង្កើតជាគ្រឹះស្ថានឆ្លើយតបរបស់សហគមន៍ដើម្បីប្រឈមនឹងគ្រោះមហន្តរាយផងដែរ។
ចំណុចចាប់ផ្តើមនៃការទាក់ទងសំរាប់អ្នកសម្របសម្រួល SAR ប្រចាំមូលដ្ឋាន ឬបណ្តាការិយាល័យគ្រប់គ្រងគ្រោះអាសន្នពេលមានការស្នើសុំធនធានបេសកកម្ម SAR បន្ថែមគឺជាការិយាប្រតិបត្តិការគ្រោះអាសន្នរបស់រដ្ឋ (SEOO)។
* ច្បាប់រដ្ឋបានចាត់តាំងការទទួលខុសត្រូវនានាចំពោះក្រសួងគមនាគមន៍, នាយកដ្ឋានអាកាសចរណ៍ (RCW 47.68) សំរាប់រុករកតាមជើងយន្តហោះសំរាប់រុករកយន្តហោះស៊ីវិលដែលបានធ្លាក់ខូចបង់ ឬធ្លាក់បាត់។ ក្រោយពេលរកឃើញយន្តហោះដែលធ្លាក់ខូចបង់រួចហើយ, នោះឧប្បត្តិហេតុនេះនឹងក្លាយជាកិច្ចប្រតិបត្តិការ SAR តាមដំណើរថ្នើរជើងដោយដីក្រោមការដឹកនាំ និងត្រួតត្រារបស់មន្រ្តីភ្នាក់ងារមានសមត្ថកិច្ច ដែលមានដែនយុត្តាធិការលើតំបន់មានឧប្បត្តិហេតុដែលត្រូវបានរកឃើញនោះ។
សំរាប់ស្វែងយល់ព័ត៌មានបន្ថែម, សូមអញ្ជើញទាក់ទង គ្រីស្ទ ឡុង, អ្នកសម្របសម្រួលនៃកម្មវិធី SAR របស់រដ្ឋ, តាមលេខ 253-512-7024។