សង្កាត់ភូមិដ្ឋាន

គ្រោះ​មហន្ត​រាយ​គឺ​ជា​ព្រឹត្តិ​ការណ៍​ដ៏សា​ហាវ ដែល​អាច​កើត​មាន​គ្រប់​ទី​កន្លែង និង​គ្រប់​ពេល​វេលា។ ពេល​មាន​គ្រោះ​មហន្ត​រាយ​ណា​មួយ​កើត​ឡើង​ម្តងៗ, ភ្នាក់​ងារ​សង្រ្គោះ 9-1-1 និង​លទ្ធភាព​នៃ​អ្នក​ឆ្លើយ​តប​ដំ​បូងៗ ដូច​ជា​ភ្នាក់​ងារ​អគ្គិភ័យ, ប៉ូលីស, ពេទ្យ, និង​បុគ្គលិក​នៃ​មន្ទីរ​ផ្សេងៗ​នឹង​ត្រូវ​ឡោម​ព័ទ្ធ​ដោយ​តំរូវ​ការ​ពី​គ្រប់​ទិស​ទី ដូចេ្នះ​ហើយ​ពួក​គេ​មិន​អាច​ជួយ​សង្រ្គោះ​មនុស្ស​ម្នា​គ្រប់​គ្នា​បាន​ភ្លាមៗ​ទេ។

ការ​ត្រៀម​សង្កាត់​ភូមិ​ដ្ឋាន​របស់​អ្នក​ជា​ស្រេច​គឺ​ជា​កត្តា​សំ​ខាន់​ណស់។ អ្នក​ជិត​ខាង​ខ្លួន​អាច​ជា​មនុស្ស​ដំ​បូង​គេ​បង្អស់ ដែល​នឹង​ផ្តល់​ជំ​នួយ​ជូន​អ្នក។ អ្នក​ជិត​ខាង​ដែល​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​គឺ​ជា​មនុស្ស​ដ៏​មាន​ប្រសិទ្ធិ​ភាព​បំ​ផុត​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​គ្រោះ​មហន្ត​រាយ ហើយ​មាន​លទ្ធ​ភាព​ច្រើន​ក្នុង​ការ​ពឹង​ពាក់​ខ្លួន​ឯង​នៅ​ក្នុង​ដំ​ណាក់​កាល 72 ម៉ោង​ដំ​បូង បន្ទាប់​ពី​គ្រោះ​មហន្ត​រាយ។

ចូរ​ចាត់​វិ​ធាន​ការ​ភ្លាម​នៅ​ថ្ងៃ​នេះ។ ចូរ​ចាប់​ផ្តើម​ដោយ​ពិ​ចារ​ណា​រក​មើល ថា​តើ​នរ​ណា​អាច​ជា​អ្នក​ជិត​ខាង​របស់​អ្នក។ យើង​សូម​សំ​ណូម​ពរ​ដល់​បណ្តា​ក្រុម​គ្រួ​សារ 15-20 ដោយ​សារ​ថា ការ​ឆ្លើយ​តប​ក្នុង​ដំ​ណាក់​កាល​នៃ​ម៉ោង​ដំ​បូង​បន្ទាប់​ពី​គ្រោះ​មហន្ត​រាយ​គឺ​សំ​ខាន់​ណាស់​សំ​រាប់​ជីវិត ហើយ​អ្នក​គួរ​ចាត់​ចែង​យ៉ាង​ណា​ទំ​ហំ​នៃ​សង្កាត់​ភូមិ​ដ្ឋាន​របស់​ស្ថិត​ក្នុង​រង្វង់​មួយ​ដែល​អាច​ក្តោប​ក្តាប់​បាន។ គូស​ផែន​ទី​សម្គាល់​សង្កាត់​ភូមិ​ដ្ឋាន​របស់​អ្នក (MYN) ចូរ​ផ្តល់​ការ​ណែ​នាំ​ប្រ​សើរៗ​សំ​រាប់​អ្វី​ដែល​គួរ​ធ្វើ​នៅ​ក្នុង​ដំ​ណាក់​កាល​បន្ទាប់, ក៍​ដូច​ជា​ការ​រៀប​ចំ​កម្ម​វិធី​នានា​របស់​ថ្នាក់​មូល​ដ្ឋាន។

Remember:  In a disaster, your most immediate source of help are the neighbors living around you.

ផែនទីភូមិដ្ឋានរបស់អ្នក អង្គភាពពលរដ្ឋ ក្រុមគ្រប់គ្រងគ្រោះអាសន្នសហគមន៍

Click on the map below for local Emergency Management, Neighborhood Programs, CERT, and Citizen Corps contact information by county.

ផែនទីទំនាក់ទំនង

 

 

ភាសាអង់គ្លេស បណ្តាញ​ត​ភ្ជាប់​អត្ថ​បទ​ភាសា​អេស្ប៉ា​ញ៉ុល បណ្តាញ​ត​ភ្ជាប់អត្ថ​បទ​ភាសា​រុស្ស៊ី ភាសាចិន បណ្តាញ​ត​ភ្ជាប់​អត្ថ​បទ​ភាសា​កូរ៉េ បណ្តាញ​ត​ភ្ជាប់​អត្ថ​បទ​ភាសា​វៀត​ណាម ភាសាខ្មែរ សូម​ចុច​នៅ​ត្រង់​នេះ​ដើម្បី​ស្វែង​យល់​អំពី​បញ្ហា​នៃ​ការ​បង្ហាញ​តួអក្សរ​របស់​ភាសា​និមួយៗ
ភាសាអង់គ្លេស ភាសាអេស៉្បាញ ភាសារុស្ស៊ី ភាសាចិន ភាសាកូរ៉េ ភាសាវៀតណាម ភាសាខ្មែរ

សូមធ្វើតាមយើងខ្ញុំ៖

© រក្សាសិទ្ធិ 2011 ក្រសួងយោធារដ្ឋវ៉ាស៊ីនតោន Washington - ផែ្នកគ្រប់គ្រងគ្រាអាសន្ន