 |
|
ខែមិថុនា 2008
គ្រោះថ្នាក់នៅក្នុងរដូវភ្លៀង និងដើមរដូវក្តៅ |
|
ទោះជាអ្នកមានគម្រោងការធ្វើអ្វីនៅក្នុងនិទាឃរដូវនេះក៏ដោយ – ដូចជាការដើរជីកគ្រុម, ការស្ទូចត្រី, ការជិះក្បូនលេង, ការជិះទូកកម្សាន្ត, ឬការហែលទឹកលំហែកាយជាដើម – ចូរចាំ និងដឹងជានិច្ចថា – ផ្ទៃទឹកនៅពេលនេះនៅមានធាតុត្រជាក់ខ្លាំងនៅឡើយ ហើយអាចបណ្តាលឲ្យមានជម្ងឺកង្វះធាតុកម្តៅក្នុងខ្លួន (HYPOTHERMIA) យ៉ាងឆាប់រហ័ស។
មិនមានអ្វីគួរភ្ញាក់ផ្អើលទេ, ជម្ងឺកង្វះជាតុកម្តៅក្នុងខ្លួនគឺជាគ្រោះថ្នាក់ដ៏ធំនៅក្នុងកំឡុងនិទាឃរដូវនេះ។ នៅពេលសីតុណ្ហភាពអាកាសធាតុផ្លាស់ប្តូរពីត្រជាក់ទៅក្តៅ, មនុស្សម្នា ជាពិសេសពួកក្មេងៗ ចូលចិត្តទៅហែលទឹកលេងនៅតាមទន្លេបឹងបួ ដើម្បីធ្វើឲ្យត្រជាក់កាយ ហើយប្រហែលជាមិនដឹងទេថា សីតុណ្ហភាពទឹកទាំងនោះនៅត្រជាក់ខ្លាំងនៅឡើយ ដោយសារទឹកកកបានរលាយហូរចូលទៅក្នុងទន្លេបឹងបួទាំងអស់នោះ។ ត្រូវអានមើលស្លាកបម្រាមនានាដោយប្រយ័ត្នប្រយែង ហើយខំស្វែងយល់ឲ្យបានច្រើនអំពីរោគសញ្ញានៃជម្ងឺកង្វះធាតុកកម្តៅក្នុងខ្លួន និងវិធានការការពារ-ព្យាបាលនានា ដើម្បីត្រៀមខ្លួនជួយ ប្រសិនបើមាននរណាម្នាក់ធ្លាក់ខ្លួនរងគ្រោះជម្ងឺកង្វះធាតុកម្តៅក្នុងខ្លួននេះ។
តើជម្ងឺកង្វះធាតុកម្តៅក្នុងខ្លួន (hypothermia) ជាអ្វី?
ជម្ងឺកង្វះធាតុកម្តៅក្នុងខ្លួនគឺជាជម្ងឺមួយដែលធ្វើឲ្យសីតុណ្ហភាពក្នុងខ្លួនមនុស្សធ្លាក់ចុះយ៉ាងខ្លាំងខុសពីប្រក្រតី។ ជម្ងឺនេះអាចបង្កឡើងដោយសារការស្នាក់នៅក្នុងទឹកត្រជាក់យូរពេក ហើយដែលការស្នាក់នៅក្នុងទឹកត្រជាត់នេះធ្វើឲ្យធាតុកម្តៅក្នុងខ្លួនមនុស្សមានល្បឿនធ្លាក់ចុះ 25 ដងលឿនជាងការស្នាក់នៅក្រោមសីតុណ្ហភាពនៃខ្យល់អាកាសត្រជាក់។ កូនក្មេងតូចៗ និងមនុស្សចាស់ៗក្នុងវ័យចូលនិវត្តន៍គឺជាជំពូកមនុស្សងាយទទួលរងគ្រោះថ្នាក់ ដែលនាំទៅដល់ការបង្កឲ្យមានជម្ងឺកង្វះធាតុកម្តៅក្នុងខ្លួនជាងគេបំផុត ពេលណាពួកគេស្ថិតក្រោមសីតុណ្ហភាពត្រជាក់យូរពេក។
គ្រោះថ្នាក់ និងទំហំវិសាលភាពនៃជម្ងឺកង្វះធាតុកម្តៅក្នុងខ្លួននេះទទួលសម្ពាធឥទ្ធិពលដោយផ្ទាល់ពីការស្លៀកពាក់សំលៀកបំពាក់ទទឹក, ការប៉ះពាល់នឹងវត្ថុដែលធ្វើពីដែក, ខ្យល់រងា, និងទំហំនៃទំនោរសីតុណ្ហភាពរវាងរាងកាយមនុស្ស និងបរិយាកាសជុំវិញ។ ភាពដែលងាយធ្វើឲ្យទទួលរងការឈឺចាប់រឹតតែមានកម្កើនខ្ពស់ឡើង នៅពេលណាចលនារត់ចុះឡើងនៃឈាមបានធ្លាក់ចុះទន់ខ្សោយដោយសារការមានជម្ងឺប្រព័ន្ធសរសៃឈាមបេះដូង, ការទទួលទានគ្រឿងស្រវឹង, ការចុះខ្សោះខ្សោយកម្លាំង, និង/ឬការស្រេកឃ្លានអាហារ។
តើរោគសញ្ញានៃជម្ងឺកង្វះធាតុកម្តៅក្នុងខ្លូនមានលក្ខណៈដូចម្តេចខ្លះ?
- ញាក់ញ័រមិនអាចគ្រប់គ្រងខ្លួនបាន
- និយាយយឺតៗ ឬមានសម្លេងមិនច្បាស់លាស់
- មានអារម្មណ៍អស់កម្លាំងហួសប្រមាណ
- ធេងធោងចង់ដួល ពេលណាងើបដើរ
- មានអារម្មណ៍ភ្លេចភ្លាំង (ជនរូបនោះមិនអាចរកនឹកអ្វីឃើញច្បាស់លាស់)
- បាត់ស្មារតីពាក់កណ្តាលដឹងខ្លួនពាក់កណ្តាល ឬសន្លប់បាត់ស្មារតីទាំងស្រុង
តើខ្ញុំគួរធ្វើដូមម្តេច បើមាននរណាម្នាក់ធ្លាក់ខ្លួនរងគ្រោះជម្ងឺកង្វះធាតុកម្តៅក្នុងខ្លួន?
- បើមានមនុស្សណាម្នាក់សន្លប់បាត់ស្មារតី, ចូររកជំនួយព្យាបាលខាងផ្នែកវេជ្ជសាស្រ្តជាបន្ទាន់។ បើមានការស្ទះបេះដូង (គាំងបេះដូង) បានកើតឡើង, ចូរឲ្យនរណាម្នាក់ទូរស័ព្ទហៅរកជំនួយវេជ្ជសាស្រ្ត (ជំនួយខាងជំនាញវិជ្ជាពេទ្យ) បន្ទាប់មក ចូរធ្វើ CPR (សង្កត់ដើមទ្រូង និងផ្លុំខ្យល់ដង្ហើមបញ្ចូលតាមមាត់ ដើម្បីជួយស្តារចលនាបេះដូងឡើងវិញ) ឲ្យអ្នករងគ្រោះ។
- បម្រាម ៖ កុំប្រាប់ជនរងគ្រោះឲ្យដឹងអំពីស្ថានភាពជម្ងឺរបស់ខ្លួនទាំងបន្ទាន់។
- ចូរយកអ្នករងគ្រោះចូលទៅក្នុងអាគារ/ទីជម្រក ឬទៅដាក់នៅត្រង់កន្លែងស្ងួតល្អដែលមានរនាំងបិទបាំងពីខ្យល់អាកាសត្រជាក់។
- ចូរដោះសំលៀកបំពាក់ទទឹកចេញពីអ្នករងគ្រោះ រួចហើយដណ្តប់ភួយស្ងួតឲ្យអ្នករងគ្រោះ។ ធ្វើយ៉ាងណាឲ្យប្រាកដថា អ្នកបានគ្របដណ្តប់ក្បាល, ដណ្តប់ដៃ, និងជើងរបស់អ្នករងគ្រោះឲ្យបានជិតល្អ។

- ចូរដាក់អ្នករងគ្រោះ ឲ្យដេកលើគ្រែក្បែរចង្រ្កាន ឬឧបករណ៍កំដៅខ្លួនឧណ្ហៗណាមួយ - កុំឲ្យក្តៅពេក។
- ចូរដេកដណ្តប់ភួយជាមួយ ហើយឱបអ្នករងគ្រោះ ដើម្បីជួយផ្ទេរកំដៅពីខ្លួនរបស់អ្នកទៅខ្លួនរបស់អ្នករងគ្រោះ។ បើសិនជាអាចធ្វើទៅបាន, ចូរឲ្យមនុស្សម្នាក់ទៀត ដេកឱបអ្នករងគ្រោះពីម្ខាងទៀត។
- ចូរឲ្យអ្នករងគ្រោះបរិភោគទឹកស៊ុបក្តៅឧណ្ហៗ - កុំក្តៅពេក។ កុំឲ្យអ្នករងគ្រោះទទួលទានគ្រឿងស្រវឹងឲ្យសោះ។
- ចូរដាក់កូនង៉ានៅក្នុងអាវដែលអ្នកកំពុងពាក់ ផ្ទាប់ទៅនឹងស្បែករបស់អ្នកផ្ទាល់ ដើម្បីឲ្យកំដៅខ្លួនរបស់អ្នកផ្ទេរទៅលើខ្លួនរបស់កូនង៉ានោះ។
បើទោះជានៅក្នុងមួយឆ្នាំៗ ទឹកអាចជោរជន់ឡើងនៅពេលណាក៏បាន ពិតមែនហើយ, ប៉ុន្តែនៅក្នុងរដ្ឋវ៉ាស៊ីនតោន មានលំនាំរដូវកាលសំរាប់ទឹកជំនន់ ដោយផ្អែកលើកត្តាធម្មជាតិជាច្រើនអន្លើ ដែលបង្កទឹកជំនន់ទាំងឡាយឡើង ដូចជា ៖
- ការធ្លាក់ភ្លៀងខ្លាំងជោកជាំនៅលើទីដីសំណើម ឬទីដីកំណក, មុនពេលគំនរទឹកកកបានកើនជាគំនរច្រើនឡើង, តាមធម្មតា នាំបណ្តាលឲ្យមានទឹកជំនន់ជន់ឡើងនៅក្នុងរដូវស្លឹកឈើជ្រុះ ឬដើមរដូវរងា។
- ការធ្លាក់ភ្លៀងគួបផ្សំជាមួយការរលាយគំនរទឹកកកនៅតាមទីទំនាប ជាធម្មតា បណ្តាលឲ្យមានទឹកជំនន់នៅរដូវរងា និងដើមនិទាឃរដូវ។
- ទឹកជំនន់ចុងនិទាឃរដូវ និងដើមរដូវក្តៅនៅក្នុងរដ្ឋវ៉ាស៊ីនតោនភាគខាងកើត ភាគច្រើន បណ្តាលឡើងពីការរលាយគំនរទឹកកក។
- ព្យុះរន្ទះ ជាធម្មតា បណ្តាលឲ្យមានទឹកជំនន់មួយរំពេចក្នុងរដូវក្តៅនៅក្នុងរដ្ឋវ៉ាស៊ីនតោនភាគខាងកើត; យូរៗម្តង, ព្យុះរន្ទះដែលមានសភាពដូចជាព្យុះភ្លៀងនិទាឃរដូវបណ្តាលឲ្យមានទឹកជំនន់មួយរំពេចនៅក្នុងរដ្ឋវ៉ាស៊ីនតោនភាគខាងលិច។
តម្រុយ និងព័ត៌មានអំពីទឹកជំនន់
ព័ត៌មានអំពីការត្រៀមខ្លួនបន្ថែម ៖
ធនធាននៃការផ្តោតទិសដៅបន្ថែម
|
- ផ្តោតទិសដៅ ៖ ការត្រៀមសំរាប់រដូវរងា
- ព័ត៌មាននៃការពុល និងសុវត្ថិភាពការបោនម៉ូណក់សៃដិ៍
- ការប្រើប្រាស់ម៉ាស៊ីនភ្លើងនៅក្នុងកំឡុងពេលដាច់ភ្លើងអគ្គិសនី
- ការផ្គត់ផ្គង់ម្ហូបអាហារក្នុងពេលមានភាពអាសន្ន
- ការទប់ស្កាត់ជម្ងឺខ្វះកំដៅក្នុងខ្លួន
- ជម្ងឺគ្រុនផ្តាសាយធំ និងការឆ្លងរាតត្បាតនៃជម្ងឺគ្រុនផ្តាសាយធំ
- ការទប់ស្កាត់ការរាលដាលមេរោគ
- សុវត្ថិភាពទឹកជំនន់
- ការទប់ទល់នឹងការដុះផ្សិត
- ផ្តោតទិសដៅ ៖ ខែត្រៀមខ្លួនប្រឈមនឹងគ្រោះមហន្តរាយជាតិ
- សម្បជញ្ញៈវិទ្យុអាកាសធាតុ NOAA
- ទិវា 9-1-1
- ទិវាត្រៀមខ្លួនប្រឈមនឹងខ្យល់ព្យុះ
- ការហាត់ការពារសុវត្ថិភាពនៃការរញ្ជួយផែនដីសំរាប់លំនៅដ្ឋាន, សាលារៀន, និងពាណិជ្ជកម្ម
- ការធ្វើតេស្តសាកល្បងមើលគមនាគមន៍មហារលកយក្សស៊ូណាមី
- ការត្រៀមទុកស្បែកជើងនៅក្រោមគ្រែដេក
- ផ្តោតទិសដៅ ៖ ខែប្រឈមមហន្តរាយវ៉ាស៊ីនតោន
- សម្ភារៈសំរាប់ត្រៀមទប់ទល់នឹងគ្រោះរញ្ជួយផែនដី
- ការសមហាត់អំពីការទម្លាក់ខ្លួន, គ្របខ្លួន, ទប់ខ្លួនសំរាប់ការពារគ្រោះអាសន្ននៅតាមផ្ទះ, តាមសាលារៀន, និងតាមទីកន្លែងធ្វើពាណិជ្ជកម្ម
- ត្រៀមឧបករណ៍ជួយសម្រាល់ទុក្ខសំរាប់រយៈពេល 72 ម៉ោង
- ផ្តោតទិសដៅ ៖ ខែភ្នំភ្លើង
- ការត្រៀមខ្លួនប្រឈមនឹងគ្រោះថ្នាក់ភ្នំភ្លើង
- របៀបត្រៀមទីជម្រកការពារសុវត្ថិភាពទុកជាស្រេច
- ការបោសសំអាតបន្ទាប់ពីមានគ្រោះមហន្តរាយភ្នំភ្លើង
- បរិក្ខារភ្នំភ្លើងសំរាប់បណ្តាកុមារ
ទាញយក Microsoft Word Reader 
ទាញយក Adobe Acrobat Reader