ត្រៀមសំរាប់អគ្គិភ័យគ្រួសារ
- ធ្វើយ៉ាងណាឲ្យប្រាកដថា លេខផ្ទះរបស់អ្នកអាចមើលឃើញច្បាស់ ហើយទ្បានទឹកអាចចូលទៅដល់ផ្ទះរបស់អ្នក។
- តម្លើងប្រដាប់ចាប់ផែ្សងនៅខាងក្រៅកនែ្លងដេកទាំងអស់ ឬក៏នៅតាមបន្ទប់ដេកនិមួយៗ និងនៅតាមជាន់និមួយៗក្នុងផ្ទះរបស់អ្នក ដោយរួមទាំងជាន់ក្រោមដីផង។
- ត្រួតពិនិត្យមើលប្រដាប់ចាប់ផែ្សងទាំងនោះឲ្យបានទៀងទាត់ ហើយដូរថ្មថ្មីមួយឆ្នាំពីរដង។
- គួរពិចារណាមើលការតម្លើងប្រព័ន្ធស្រោចទឹករ៉ុយៗនៅតាមលំនៅដ្ឋានឯកជន។
- ត្រូវដឹងគ្រប់កន្លែងនៃច្រកចេញ។ ប្រសិនបើអ្នករស់នៅក្នុងផ្ទះលែ្វង, ចូររាប់ចំនួនច្រកទ្វារនានាដែលនៅចន្លោះផ្ទះលែ្វងរបស់អ្នក និងច្រកចេញពីរដែលនៅជិតអ្នកបំផុត។ ត្រូវស្គាល់ឲ្យច្បាស់នូវច្រកចេញទាំងអស់, រួមទាំងបង្អួចផង។
- គ្រោងការរត់គេចខ្លួនរបស់អ្នក។ ត្រូវស្គាល់ច្រកចេញចូលពីរក្នុងបន្ទប់និមួយៗឲ្យច្បាស់ ដើម្បីងាយរត់គេចខ្លួននៅក្នុងករណីមានផែ្សង ឬអណ្តាតភ្លើង ឃាំងច្រកចេញជាចម្បងរបស់អ្នក។
- ជ្រើសរើសកនែ្លងជួបគ្នានៅខាងក្រៅផ្ទះ ហើយត្រូវឲ្យប្រាកដថា សមាជិកគ្រួសារទាំងអស់បានមកជួបជុំគ្នា។ ប្រសិនបើមាននរណាម្នាក់បានបាត់ខ្លួន, ត្រូវប្រាប់ដំណឹងដល់ក្រសួងអគ្គិភ័យ។ កុំត្រទ្បប់ចូលទៅក្នុងផ្ទះវិញឲ្យសោះ។ ត្រូវហាត់អនុវត្តផែនការរបស់អ្នកជាមួយនឹងសមាជិកគ្រួសារគ្រប់រូប។
- ផែនការរត់គេចខ្លួន និងការហ្វឹកហាត់រត់ចេញតាមច្រកចេញជួយធានាឲ្យអ្នកអាចរត់គេចខ្លួនចេញបានយ៉ាងលឿន នៅក្នុងកាល:ទេស:មួយដែលអ្នកគ្មានឱកាសនឹងគិតគូរអ្វីវែងឆ្ងាយ។
- ដេកដោយបិទទ្វារបន្ទប់ដេករបស់អ្នកឲ្យជិត។
- ចូររក្សាទុកជណ្តើរបត់ ឬជណ្តើរច្រវ៉ាក់នៅតាមបន្ទប់ដេកនិមួយៗដែលស្ថិតនៅជាន់លើ។
- ចូរគូសជាសញ្ញាសម្គាល់នៅខាងក្រៅបង្អួចនៃបន្ទប់ដេករបស់កុមារ ឬមនុស្សឯទៀតៗដែលអាចនឹងពុំមានលទ្ធភាពជួយរំដោះខ្លួនដោយខ្លួនឯងបាន។
- រៀនពីរបៀបបិទឧស្ម័នហ្គាស និងគ្រឿងអគ្គិសនីផ្សេងៗសំរាប់ករណីមានគ្រោះអាសន្ន។
- តម្លើងប្រដាប់ពន្លត់ភ្លើងប្រភេទ A-B-C; បងៀ្រនសមាជិកគ្រួសារទាំងអស់ឲ្យចេះប្រើប្រាស់ប្រដាប់ទាំងនោះ។
- ប្រសិនបើមានភ្លើងឆេះ - ចូរជំលៀសខ្លួនចេញជាបន្ទាន់ រួចហើយទូរស័ព្ទហៅ 9-1-1 ពីផ្ទះរបស់អ្នកជិតខាង។
- ចូរកុំយកទឹកទៅបន្លត់ភ្លើងដែលបណ្តាលឆេះឡើងដោយចរន្តអគ្គិសនីឲ្យសោះ។
- ប្រសិនបើជាប់នៅក្នុងផែ្សង -ចូរពោបចុះ ហើយលូនចេញ ហើយ ដកដង្អើមយឺតៗតាមច្រមុះរបស់អ្នក ហើយប្រើក្រណាត់អាវ, ក្រមា, ឬសំពត់ ធ្វើជាតម្រងដកដង្ហើម។
- ប្រសិនបើអ្នកត្រូវបង្ខំខ្លួនធ្វើដំណើរទៅមុខឆ្លងកាត់អណ្តាតភ្លើង, ត្រូវទប់ដង្ហើមរបស់អ្នក, រត់ឲ្យលឿន, គ្របក្បាល និងសក់របស់អ្នក, ឱនក្បាលចុះ, ហើយបិទភែ្នករបស់អ្នក តាមដែលអាចធ្វើទៅបាន។
- ពន្លត់ភ្លើងដែលឆេះក្នុងផ្ទះបាយ ដែលបណ្តាលដោយប្រេង ឬខ្លាញ់ ដោយប្រើម្សៅសូដាសំរាប់ដុតនំ ឬអំបិល ឬប្រើគម្របគ្របលើអណ្តាតភ្លើង ប្រសិនបើភ្លើងកំពុងឆេះក្នុងខ្ទះឆា។
- ប្រសិនបើខោអាវនៅនឹងខ្លួនរបស់អ្នកត្រូវភ្លើងឆេះ “ឈប់ដើរ, ទំលាក់ខ្លួនចុះ, ហើយរមៀលខ្លួន” រហូតទាល់តែភ្លើងរលត់អស់។
- ប្រសិនបើអ្នកនៅក្នុងបន្ទប់ ហើយមិនអាចរត់គេចខ្លួនបាន, ចូរបិទទ្វារឲ្យជិត ហើយឱនឲ្យទាបទៅនឹងកំរាល ហើយព្យួរសំពត់ ឬសន្លឹកក្រដាស់ពណ៌ស ឬពណ៌ភ្លឺៗ នៅខាងក្រៅបង្អួច ដើម្បីគេមើលឃើញ។