និមិត្ត​សញ្ញា​សេវា​សុវត្ថិភាព​ទឹក​ជំនន់

 

ទឹក​ជំ​នន់។ យើង​បាន​ឃើញ​គ្រោះ​ថ្នាក់ និង​ការ​ខូច​ខាត​ដោយ​ទឹក​ជំ​នន់ ដែល​បណ្តាល​ឲ្យ​មាន​ផល​ប៉ះ​ពាល់ដល់​សហរដ្ឋអា​មេ​រិក​ទាំង​មូល។ ការ​កាត់​បន្ថយ​ភាព​ធ្ងន់​ធ្ងរ​គឺជា​ជំ​ហាន​ទី​មួយ ឆ្ពោះ​ទៅ​រក​ការ​កាត់​បន្ថយ​ផល់​ប៉ះ​ពាល់​ពី​ទឹក​ជំ​នន់​ ឬ​ពី​គ្រោះ​មហន្ត​រាយ​ណា​មួយ ឲ្យ​នៅ​តូច​ទាប​បំ​ផុត។ ការ​កាត់​បន្ថយ​ភាព​ធ្ងន់​ធ្ងរ​ត្រូវ​បាន​គេ​ឲ្យ​និ​យម​ន័យ​ថា ជា​សកម្ម​ផ្សេងៗ​ដែល​ត្រូវ​បាន​គេ​អនុវត្ត​ឡើង ដើម្បី​លុប​បំ​បាត់ ឬ​កាត់​បន្ថយ​ហា​និ​ភ័យ​ក្នុង​រយៈពេល​យូរ​អង្វែង​ដល់​យី​ជីវិត, ទ្រព្យ​សម្បត្តិ, និង​បរិស្ថាន ពី​បណ្តា​គ្រោះ​ថ្នាក់ ដែល​បង្ក​ឡើង​ដោយ​ធម្មជាតិ និង​បច្ចេក​វិជ្ជា​របស់​មនុស្ស។

សកម្ម​ភាព​នៃ​ការ​កាត់​បន្ថយ​ភាព​ធ្ងន់​ធ្ងរ​ដែល​ជាប់​ទាក់​ទង​​នឹង​ទឹក​ជំ​នន់​អាច​រួម​មាន ការ​ការ​ពារ​ទឹក​ជំ​នន់​សើម និង/ឬ ការ​ការ​ពារ​ទឹក​ជំនន់​ស្ងួត ទៅ​លើ​ផ្ទះ​សម្បែង​របស់​អ្នក, ការ​សង់ជញ្ជាំង​ទប់​ស្កាត់​ទឹក​ជំ​នន់, ការ​សំ​អាត​រន្ធ​ចម្រោះ​ទឹក​ព្យុះ​ភ្លៀង, ការ​កាត់​បន្ថយ​សកម្មភាព​សួន​ច្បារ, និង​ជា​ពិ​សេស - ការ​បង្កើត​សេចក្តី​ត្រូវ​ការ​របស់​អ្នក​សំរាប់​ការ​ធា​នា​រ៉ាប់​រង​ទឹក​ជំ​នន់។  

  • ព័ត៌មាន​ទាក់​ទង​នឹង​ទឹក​ជំ​នន់ ៖

    • តើ​អ្វី​ទៅ​ជា​ទឹក​ជំ​នន់​ទី​ក្រុង?
    • ហេតុ​អ្វី​បាន​ជា​អ្នក​ត្រូវ​ការ​ការ​ធា​នា​រ៉ាប់​រង​ទឹក​ជំ​នន់?
    • រឿង​និ​ទាន និង​រឿង​ពិត​អំ​ពី​កម្មវិធី​ធា​នា​រ៉ាប់​រង​ទឹក​ជំ​នន់​ជាតិ (NFIP)
    • ឃ្លាំ​មើល​ដី​បាក់​ទាំង​ផ្ទាំងៗ
  • ព័ត៌មាន​ស្តី​ពី​របៀប​អនុវត្ត ៖

    • ការ​ទប់​ស្កាត់​ទឹក​ជំ​នន់​នៅ​ជុំ​វិញ​ផ្ទះ​របស់​អ្នក
    • ការ​បូម​ទឹក​ជំ​នន់​ចេញ​ពី​ជាន់​ក្រោម​ដី​នៃ​ផ្ទះ​របស់​អ្នក
    • ការ​ការ​ពារ​មិន​ឲ្យ​ទឹក​ហូរ​ចូល​មក​ក្នុង​ផ្ទះ​របស់​អ្នក​វិញ
    • ការ​លាង​សម្អាត និង​ការជួត​សម្ងួត​ផ្ទះ​របស់​អ្នក
    • បញ្ហា​ជា​មួយ​ការ​ដុះ​ផ្សិត

 

 


ព័ត៌មាន​បន្ថែម​ផ្សេងៗ ៖


ព័ត៌មាន​ទាំង​ឡាយ​ត្រូវ​បាន​ប្រមូល​ផ្គុំ​ពី ៖
អង្គការ​សុវត្ថិភាព​ទឹក​ជំនន់ (FloodSafe), រោង​ពុម្ព​នៃ FEMA, និង​នាយកដ្ឋាន​គ្រប់​គ្រង​គ្រោះ​អាសន្ន WMD