សំរាប់គ្រោះមហន្តរាយភាគច្រើន, យើងសូមឲ្យត្រៀមបម្រុងសំរាប់រយៈពេលបីថ្ងៃយ៉ាងតិច។ ការនេះគឺរាប់សរុបទាំងការទំនុកបម្រុងអាហារផ្គត់ផ្គង់ឲ្យបានគ្រប់គ្រាន់ និងទឹកយ៉ាងតិចមួយហ្កាឡុងក្នុងមួយថ្ងៃសំរាប់មនុស្សម្នាក់។
ហានិភ័យសុខភាព - ដូចជាចម្ងឺឆ្លងរាតត្បាតដ៏សាហាវនៃរោគផ្តាសាយធំជាដើម - តម្រូវឲ្យមានការរៀបចំផែនការទប់ទល់សំរាប់រយៈពេលយូរ។ អាចនឹងមានកាលៈទេសៈមកដល់ ដែលតម្រូវឲ្យហាងលក់ម្ហូបអាហារទាំងអស់បិទទ្វារ ដើម្បីជួយទប់ស្កាត់ការឆ្លបរាតត្បាតនៃជម្ងឺរោគាផ្សេងៗ។
ក្រសួងសុខភាព និងគ្រប់គ្រងគ្រោះអាសន្ននៃរដ្ឋវ៉ាស៊ីនតោនផ្តល់អនុសាសន៍ ឲ្យត្រៀមខ្លួនទប់ទល់នឹងជម្ងឺប្រភេទនេះសំរាប់រយៈពេលយ៉ាងតិចបំផុត មួយសប្តាហ៍។ កាលណាអ្នកបានបំពេញការត្រៀមសំរាប់រយៈពេលមួយសប្តាហ៍រួចរាល់អស់ហើយ - គួរគិតគូរដល់ការបន្តត្រៀមសំរាប់ពីរសប្តាហ៍ម្តង។
តើការផ្គត់ផ្គង់ម្ហូបអាហារសំរាប់គ្រោះអាសន្នរបស់អ្នកគួរសរុបមានអ្វីខ្លះ? សាច់កំប៉ុង, ផ្លែឈើនិងបន្លែកំប៉ុង, គ្រាប់ធញ្ញជាតិ, ផលិតផលទឹកដោះគោកំប៉ុង, អាហារកំប៉ុងដែលអាចបរិភោគបានភ្លាមៗ, និងស៊ុបកំប៉ុង។
ដូច្នះ, កាលណាអ្នកទៅទិញម្ហូបអាហារលើកក្រោយ, ចូរកុំភ្លេចទិញម្ហូបកំប៉ុងរបស់អ្នក ឲ្យលើសពីរកំប៉ុង សំរាប់ទុកជាអាហារផ្គត់ផ្គងពេលមានគ្រោះអាសន្នរបស់អ្នក។ ប៉ុណ្ណាទៅ?
ចូរចងចាំ - ចំនួនម្ហូបអាហារយ៉ាងតិចបំផុតគឺម្ហូបអាហារកំប៉ុងចំនួនពីរកំប៉ុងសំរាប់មនុស្សម្នាក់ក្នុងមួយថ្ងៃ និងទឹកចំនួនមួយហ្កាឡុងសំរាប់មនុស្សម្នាក់ក្នុងមួយថ្ងៃដែរ។
|
|
វត្ថុគប្បីមាន |
ជម្រើសរបបអាហារ |
ទឹក |
|
|
|
វត្ថុគប្បីមាន |
ជម្រើសរបបអាហារ |
|
សាច់កំប៉ុង, ត្រីខកំប៉ុង, សាច់មាន់កំប៉ុង, សាច់មាន់បារាំងកំប៉ុង, ស៊ុបសាច់គោកំប៉ុង, ទឹកស៊ុបកំប៉ុង, គុយទាវស្ពែហ្គែតធី និងសាច់ប្រហិតកំប៉ុង, សណ្តែកដីកំប៉ុង, ប៊័រសណ្តែកដីកំប៉ុង |
|
|
|
វត្ថុគប្បីមាន |
ជម្រើសរបបអាហារ |
|
បន្លែកំប៉ុង និងទឹកបន្លែកំប៉ុង |
|
|
|
វត្ថុគប្បីមាន |
ជម្រើសរបបអាហារ |
|
ផ្លែឈើកំប៉ុង, ទឹកផ្លែឈើកំប៉ុង, និងផ្លែឈើក្រៀម |
|
|
|
វត្ថុគប្បីមាន |
ជម្រើសរបបអាហារ |
|
ទឹកដោះគោ និងឈីសកំប៉ុង, ប្រអប់, ម្សៅ, ឬហ្សែល-ស្តេបូល |
|
|
|
វត្ថុគប្បីមាន |
ជម្រើសរបបអាហារ |
|
អាហារទទួលទានបានភ្លាមៗដូចជា សៀរីយ៉ូល៍, ខ្រាក់គ័រ, ព្រិតសិល, អ៊ិនស្តិន-អូតមៀល, និងផលិតផលធញ្ញជាតិមិនឆាប់ខូចផ្សេងៗទៀត |
|
កំប៉ុងទំហំធម្មតា = ប្រហែលមានចំណុះ 15 អោនស៍
កំប៉ុងទំហំតូច = ប្រហែលមានចំណុះ 8 អោនស៍
1 ហ្កាឡុង = បួនដប ដែលក្នុងមួយដបមានចំណុះ 1 លីត្រ
1 ហ្កាឡុង = ពីរដប ដែលក្នុងមួយដបមានចំណុះ 2 លីត្រ
~ ផែនការសំរាប់ត្រៀមរៀបចំម្ហូបអាហារ និងទឹកសំរាប់បណ្តាទារក, អស់អ្នកដែលទាមទារនូវសេចក្តីត្រូវការពិសេស, និងសព្វសត្វចិញ្ចឹមរបស់អ្នក។ ~ |
កុំភ្លេចឲ្យសោះ - ចូររកប្រដាប់បើកកំប៉ុង ដែលអាចមួល ឬគាស់បើកនឹងដៃបាន បម្រុងទុកផង! |
ភាសាអង់គ្លេស |
ភាសាអេស៉្បាញ |
ភាសារុស្ស៊ី |
ភាសាចិន |
ភាសាកូរ៉េ |
ភាសាវៀតណាម |
ភាសាខ្មែរ |
ទាញយក Adobe Acrobat Reader
ទាញយក Microsoft Word Reader 