
[Back to the FloodSafe main page]
ការជន់លិចថ្មីៗនេះនៅភាគខាងជើង មិនត្រូវបានកំណត់ ចំពោះតែស្ទឹងឬទន្លេធំៗ និង វាលលិចទឹកនានានោះទេ។ តាមពិត ការជន់លិចនៅទីក្រុងក៏ចោទចេញជាបញ្ហាធំៗ និង បណ្ដាលឱ្យមានការខូចខាតផងដែរ។ នៅតាមទីក្រុង ផ្លូវល្អៗ និង ទីកន្លែងរឹងមាំផ្សេងៗទៀត ការពារគ្រោះធម្មជាតិពីការបាក់ស្រុតចុះទៅក្នុងដី។ ព្យុះភ្លៀងដែលបក់បោកកាត់មកពីកន្លែងនានាដែលរឹងមាំ ដូចជាកំពូលដំបូង ផ្លូវល្អៗ ផ្លូវជាតិធំៗ និង ទីធ្លាចតយានយន្ដ ចូលទៅក្នុងប្រព័ន្ធលូនោះ ទទួលរងនូវការជន់លិចយ៉ាងឆាប់រហ័សរហូតបណ្ដាលឱ្យមានចាល់ស្ទះ។ ដោយការអភិវឌ្ឍន៍កើនឡើង ដំណើរបាក់ស្រុតដោយគ្រោះធម្មជាតិ ត្រូវបានថយចុះ។ លទ្ធផលរបស់វា គឺកំណើនធារទឹកសំរុកធ្លាក់ចូលទៅក្នុងបណ្ដាញលូ ដែលធ្វើឱ្យស្ទះ និង ជន់លិចទីប្រជុំជនបាន។
កំណែលំអបញ្ហាកាត់បន្ថយការជន់លិចទីប្រជុំជន គឺមានលក្ខណៈប្រាកដប្រជានៅក្នុងទំរង់អភិវឌ្ឍន៍ដែលមានផលប៉ះពាល់តិចតួច (LID)។
LID គឺការព្យាយាមស្ដារឡើងវិញនូវមុខងារនៃការហូរចេញជាលក្ខណៈធម្មជាតិ តាមរយៈការលើកកំពស់ការដាក់ឱ្យទៅជាការធ្វើនិយ័តកម្មទឹក ទាំងនៅតាមសំណង់លំនៅដ្ឋាន និង មិនមែនលំនៅដ្ឋាន។ ក្រៅពីការហូរចូលយ៉ាងគំហុកនៃទឹកពីព្យុះភ្លៀងចូលទៅក្នុងប្រព័ន្ធលូនានានៅទីក្រុង LID ប្រើប្រាស់សម្រូបទឹកជាលក្ខណៈធម្មជាតិ តាមរយៈវិធីសាស្ដ្រនៃការបង្កើតឱ្យមាននូវប្រឡាយដែលមានដាំព្រៃសំរាប់ស្រូបយកទឹក អាងស្ដុកទឹកតូចៗ និង ការប្រើប្រាស់ទីកន្លែងមិនជ្រាបទឹកប្រកបដោយប្រសិទ្ធភាព ពីទីតាំងមួយទៅទីតាំងមួយទៀត។ រហូតមកដល់បច្ចុប្បន្ននេះ គេពិពណ៌នាវាថា ជាកន្លែងសំរាប់ស្រូបយកទឹកភ្លៀង ពីព្រោះវាត្រូវការបន្ទុកទឹកភ្លៀង សួនទាក់ទាញទឹកភ្លៀង ឬ ចំរោះនៅលើដីជាលក្ខណៈធម្មជាតិសំរាប់ទីតាំងនានាដែលបានរៀបចំ។ តាមរយៈការកាត់បន្ថយបរិមាណទឹកនៅតាមប្រព័ន្ធលូបង្ហូរ និង លំហៀទឹកចូលទៅតាមផ្លូវទឹកនានាដែលមិនបានធ្វើប្រព្រឹត្ដកម្ម LID ធ្វើការលើកកំពស់ការកាត់បន្ថយការជន់លិចនៅតាមមូលដ្ឋាន។
LID នាំមកនូវសារៈប្រយោជន៍ជាច្រើន។ វាជួយកាត់បន្ថយការជន់លិចនៅតាមទីប្រជុំជន ការពារបាននូវទិដ្ឋភាពធម្មជាតិពិសេសៗ តាមរយៈកាត់បន្ថយការរំខានផ្នែកបរិស្ថាន កាត់បន្ថយបាននូវផលប៉ះពាល់លើផ្ទៃរឹងនិងរាបស្មើនានា និង ជួយសំរួលដល់ការស្ដុក និង ពេលវេលាសមស្របសំរាប់ការចំរោះទឹក។ នៅរដ្ឋវ៉ាស៊ីងតោន (RCW 35.67.020 (3)) ក៏គេទទួលស្គាល់ដែរថា វាជាមធ្យោបាយការបន្ថយតំលៃសាងសង់នានា ខណៈធ្វើការការពារជំរកធម្មជាតិនៅតាមប្រភពទឹក និង ផ្លូវទឹកនានានៅតាមមូលដ្ឋាន។ ដោយស្របគ្នានឹងប្រព័ន្ធវាយតំលៃសហគមន៍ (CRS) នៃកម្មវិធីជាតិធានារ៉ាប់រងទឹកជំនន់ ដូចជាតំបន់ FEMA Region 10's បទដ្ឋានប្បញ្ញាត្ដិកំរិតខ្ពស់ជាងគេ ម្ចាស់លំនៅដ្ឋាន និង មន្ដ្រីដែលបានជ្រើសរើស អាចកាត់បន្ថយបានកាន់ច្រើនឡើងនូវតំលៃរបស់ក្រុមអ្នកធានារ៉ាប់រងទឹកជំនន់ នៅខណៈពេលកំពុងធ្វើការលើកកំពស់បរិស្ថាន។
ហានិភ័យ ប្រាកដជាកើតមានៈ
បើទោះជាលោកអ្នករស់នៅរាប់ម៉ៃល៍ពីទឹកក៏ដោយ ក៏លោកអ្នកនៅតែជាអ្នករងគ្រោះអំពីការជន់លិចដែរ។ ប្រហែល 1 ក្នុងចំណោម 4 នៃការប្ដឹងទារពាក់ព័ន្ធនឹងកិច្ចធានារ៉ាប់រងការជន់លិចនោះ ត្រូវបានគេដោះស្រាយឱ្យទៅតាមលក្ខខ័ណ្ឌតាមបណ្ដាតំបន់ដែលមានហានិភ័យទាប និង មធ្យម។ It does not take a major body of water, or even a major storm, to cause a flood. បញ្ហាផ្សេងៗទៀតដែលរាប់ចាប់ពីការបាក់បែកបណ្ដាញលូបង្ហូររហូតដល់ព្យុះភ្លៀងល្បឿនទាប ក៏អាចបណ្ដាលឱ្យមានការជន់លិចបានដែរ។ នៅតាមបណ្ដាតំបន់ដែលមានហានិភ័យខ្ពស់ គេហដ្ឋានរបស់លោកអ្នករងនូវការខូចខាត 26% ដោយសារការជន់លិច នៅក្នុងការរំលោះបំណុលមួយរយៈពេល 30-year។
កិច្ចធានារ៉ាប់រងអំពីការជន់លិច មានតំលៃសមស្របៈ
ការជន់លិច អាចជាបញ្ហាសំខាន់ ក៏ប៉ុន្ដែដំណោះមានលក្ខណៈ។ មានក្រុមហ៊ុនធានារ៉ាប់រងក្នុងស្រុកជាច្រើនដែលគាំទ្រដោយរដ្ឋាភិបាលសហព័ន្ធ លក់ការធានារ៉ាប់រងនេះក្នុងតំលៃសមស្រប។ លក្ខខ័ណ្ឌរ៉ាប់រងនេះ គឺសំរាប់លោកអ្នកជាម្ចាស់លំនៅដ្ឋាន ខុនដូ ផ្ទះល្វែង អ្នកជួល និង ម្ចាស់លើមុខរបរនានា។ If you live in a low to moderate-risk area, a flood policy can cost around $100 a year. តំលៃជាទឹកប្រាក់ទាបជាង 30 សេន/ថ្ងៃ សំរាប់ការពារទ្រព្យសម្បត្ដិពីគ្រោះមហន្ដរាយធម្មជាតិដែលតំលៃខ្ពស់ជាង $2 កោដិនៅក្នុងសហរដ្ឋអាមេរិកជារៀងរាល់ឆ្នាំ។ Fortunately, even in the most high-risk areas, a flood insurance policy can cost about $500 a year.
ជំនួយសំរាប់គ្រោះមហន្ដរាយ មិនមានគ្រប់ពេលនោះទេៈ
មានប្រជាពលរដ្ឋជាច្រើន សន្មតិថា ពួកគាត់នឹងមិនត្រូវការកិច្ចធានារ៉ាប់រងទឹកជំនន់ទេ ពីព្រោះពួកគាត់ជឿ និង សង្ឍឹមទទួលបានជំនួយសំរាប់គ្រោះមហន្ដរាយនេះពីសំណាក់រដ្ឋាភិបាលសហព័ន្ធ។ យ៉ាងណាម៉ិញ ក៏ការជន់លិចមិនទទួលបានការប្រកាសអំពីគ្រោះមហន្ដរាយពីសំណាក់រដ្ឋាភិបាលជានិច្ចកាលដែរ។ សូម្បីតែនៅក្នុងករណីទទួលបាន ក៏តាមធម្មតាវាត្រឹមបានគេផ្ដល់ឱ្យក្នុងទំរង់កំចីដែលត្រូវតែទូទាត់ជាមួយនឹងការប្រាក់ដែរ។ ម្យ៉ាងវិញទៀត កិច្ចធានារ៉ាប់រងនេះ ឱ្យសំណងលើការខូចខាតទាំងឡាយណាដែលបានធានា ដោយវាខុសគ្នាអំពីកំចី ដែលមិនបានគេសងជាប្រាក់ត្រឡប់មកវិញ។ ផ្ទះមួយខ្នង អាចត្រូវបានគេរ៉ាប់រងឱ្យក្នុងតំលៃរហូតដល់ទៅ $250,000 ហើយតំលៃពេញលេញរបស់វា មានរហូតដល់ទៅ $100,000។ សំរាប់កិច្ចការជំនួញ ការធានារ៉ាប់រងលើសំណង់អគារ មានរហូតដល់ទៅ $500,000 ហើយតំលៃពេញលេញរបស់វាមានរហូតដល់ $500,000។ Don’t count on others to bail you out - take the initiative to protect your home and business.
ប្រសិនបើ ខ្ញុំរបស់នៅតំបន់លិចទឹក តើខ្ញុំត្រូវដឹងយ៉ាងដូចម្ដេច?
តំបន់លិចទឺក ត្រូវបានគេឱ្យសញ្ញាណជា តំបន់ពិសេសដែលរងគ្រោះថ្នាក់ដោយទឹកជំនន់ នៅក្នុងការសិក្សាអំពីការធានារ៉ាប់រងលើបញ្ឌាទឹកជំនន់នៃសហគមន៍របស់លោកអ្នក ហើយដែលនឹងមានភ្ជាប់ផែនទីវាយតំលៃកំរិតធានារ៉ាប់រងនេះ (FIRMs)។ កំរិតជន់លិចដែលលើកយកមកបង្ហាញសំរាប់តំបន់ពិសេសដែលរងគ្រោះដោយទឹកជំនន់នេះ មានឱកាស 1% ចំពោះការដាក់ឱ្យស្មើ ឬ លើសនៅក្នុងឆ្នាំណាមួយ។ នោះ មានន័យថាក្នុង 26% នៃការជន់លិចដែលមាននៅក្នុងករណីនៃការសងរំលោះមួយរយៈពេល៣០ឆ្នាំ ដែលប្រៀបទៅនឹងឱកាស 1% នៃការខូចខាតដោយអគ្គីភ័យ នៅក្នុងរយៈពេលដូចគ្នា។ មន្ដ្រីទទួលបន្ទុកលិខិតអនុញ្ញាតិសាងសង់នៅតាមសហគមន៍លោកអ្នក មានឯកសារទាំងនេះសំរាប់ផ្ដល់ជូនលោកអ្នកមើល។
តើអ្វីទៅជាការខូចខាតធំៗ។
ការខូចខាតធំៗ គឺការខូចខាតនូវសភាពដើម ចំពោះសំណង់អគារដែលតំលៃស្ដារឡើងឱ្យដូចដើមនោះ អាចស្មើ ឬ លើសពី៥០ភាគរយ (50%) នៃតំលៃមុនការខូចខាត។
តើនៅពេលណាទើបខ្ញុំត្រូវការ NFIP?
NFIP តំរូវឱ្យមានការចូលរួមពីសំណាក់សហគមន៍នានា ប្រយោជន៍ត្រួតពិនិត្យតាមដានមើលការលំអសំណង់លំនៅដ្ឋានថ្មី ឬ ធំណាមួយ ដែលមានច្បាប់អនុញ្ញតិត្រឹមត្រូវ នៅកំឡុងពេលមិនទាន់មានគ្រោះមហន្ដរាយ និង កំណត់ការខូចខាតលើសំណង់ធំៗ ដែលបណ្ដាលមកពីគ្រោះមហន្ដរាយកើតមាននៅតាមតំបន់លិចទឹកនៃសហគមន៍របស់លោកអ្នក។
សហគមន៍នានាដែលចូលរួមកំណត់នូវវិធានច្បាប់ ដោយកំណត់នូវការសាងសង់អគារថ្មីៗ និង ខ្ពស់ៗ ដែលមានរយៈកំពស់លើកំរិតជន់លិចដែលគិតទុកនៅតាមតំបន់ដែលបានកំណត់។ អគារមិនមែនជាលំនៅដ្ឋាននានា មានជំរើសបន្ថែមចំពោះការធានាអំពីយាយីដោយទឹកជំនន់។ សំរាប់អគារដែលមានកន្លងមក ដែលទទួលរងការខូចខាត ឬ ជួសជុលកែលំអក្នុងទ្រង់ទ្រាយធំ ចាប់ពី 50% ឡើងទៅនោះ គេត្រូវតែកំណត់រយៈកំពស់ ឬ ភាពធន់នឹងការជន់លិច ប្រយោជន៍ឆ្លើយតបឱ្យបានដូចគ្នានឹងបទដ្ឋានសំណង់ថ្មីដែរ។ នៅពេលលោកអ្នកដាក់ពាក្យស្នើសុំច្បាប់សាងសង់ លោកអ្នកនឹងត្រូវបានគេប្រាប់ឱ្យដឹងថាតើ លោកអ្នកកំពុងស្ថិតនៅតំបន់ជន់លិចដែរឬទេ ហើយត្រូវធ្វើដូចម្ដេចដើម្បីជួសជុល ឬ សាងសង់អគាររបស់អ្នកឡើងវិញ។
តើអ្នកណាខ្លះ ចាំបាច់ត្រូវទិញការធានារ៉ាប់គ្រោះទឹកជំនន់?
រាល់សមាជិកសហគមន៍ដែលចូលរួមទាំងអស់នៅក្នុងកម្មវិធីនេះ។ ដើម្បីជំរះការយល់ឃើញខុសអំពីកម្មវិធីនេះ NFIPបានចងក្រងឯកសារដូចខាងក្រោមនេះ ភ្ជាប់មកជាមួយ ប្រយោជន៍ជួយឱ្យលោកអ្នកជ្រួតជ្រាបបានពេញលេញអំពីកិច្ចការពារដ៏សំខាន់នេះ។
អភូត្ដកថាៈ |
លក្ខខ័ណ្ឌធានាសំរាប់លោកអ្នកដែលមានកម្មសិទ្ធិផ្ទះសម្បែង លើបញ្ហាទឹកជំនន់។ |
ការពិត |
វានឹងមិនល្អឡើយ បើលោកអ្នកបណ្ដែតបណ្ដោយឱ្យពេលវេលាកន្លងហួស ដោយមិនបានស្វះស្វែងរកការធានារ៉ាប់រងនេះ។ មានតែកម្មវិធីជាតិធានារ៉ាប់រងគ្រោះទឹកជំនន់ប៉ុណ្ណោះ ដែលធានលើការខូចខាតលំនៅដ្ឋាន និង ទ្រព្យសម្បត្ដិរបស់លោកអ្នក ដែលបណ្ដាលមកពីគ្រោះទឹកជំនន់។ |
អភូត្ដកថាៈ |
គេអាចទិញការធានារ៉ាប់រងនេះរបស់រដ្ឋាភិបាលសហព័ន្ធ តាមរយៈ NFIP (FEMA) ដោយផ្ទាល់តែប៉ុណ្ណោះ។ |
ការពិត |
ការធានារ៉ាប់រងគ្រោះទឹកជំនន់របស់ NFIP ត្រូវបានគេលក់ចេញតាមរយៈក្រុមហ៊ុនឯកជន និង ភ្នាក់ងារនានា ដែលទទួលបានការគាំទ្រពីសំណាក់រដ្ឋភិបាលសហព័ន្ធ។ |
អភូត្ដកថាៈ |
មានតែអ្នករស់នៅតាមតំបន់រងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរប៉ុណ្ណោះ ដែលត្រូវការការធានារ៉ាប់រងទ្រព្យសម្បត្ដិរបស់ពយកគាត់។ |
ការពិត |
សូម្បីតែលោកអ្នកដែលរស់នៅជិតកន្លែងមានគ្រោះទឹកជំនន់ តែមិនរងផលប៉ះពាល់ក៏ៗគួរមានការធានារ៉ាប់រងនេះដែរ។ មានជាង 25 ភាគរយនៃការប្ដឹងទារសំណងសំរាប់ការខូចខាតដែលបណ្ដាលមកពីឥទ្ធិពលពីតំបន់ទទួលរង គ្រោះទឹកជំនន់់ធ្ងន់ធ្ងន់នានា។ ក្នុងករណីលោកអ្នករស់នៅតំបន់មួយដែលមិនបង្ហាញឱ្យឃើញថា ជាតំបន់លិចទឹកក៏ដោយ ក៏អ្នកមិនគ្រាន់តែមិនអាចទិញការធានារ៉ាប់រងប៉ុណ្ណោះទេ តែក៏ការចំណាយកាតព្វកិច្ចនានាក៏នឹងមិនខ្ពស់ជាងករណីដែលលោកអ្នកបានរស់នៅតំបន់លិចទឹក ដែលបានកំណត់នៅក្នុងផែនទីនោះដែរ។ |
អភូត្ដកថាៈ |
លោកអ្នកមិនអាចទិញការធានារ៉ាប់រងនេះបានទេ ប្រសិនបើលោកអ្នកត្រូវបានគេកំណត់ថា បានរស់នៅក្នុងតំបន់ទទួលរងគ្រោះទឹកជំនន់ធ្ងន់ធ្ងរ |
ការពិត |
លោកអ្នក អាចទិញការធានារ៉ាប់រងរបស់រដ្ឋាភិបាលសហព័ន្ធបាន មិនថាលោកអ្នករស់នៅណាឡើយ – ដរាបណាសហគមន៍របស់លោកអ្នកចូលរួម NFIP។ NFIP ផ្ដល់នូវតំលៃធានារ៉ាប់រងសមស្របសំរាប់សំណង់អគារដែលមានរបាំង និង ដំបូលការពារ ប្រសិនបើវាស្ថិតនៅក្នុងតំបន់ដែលបានកំណត់នៅក្នុងផែនទី ឬ តាមបណ្ដាតំបន់ដែលគ្មានការដៅទុក។ |
អភូត្ដកថាៈ |
ជំនួយគ្រោះមហន្ដរាយរបស់រដ្ឋាភិបាលសហព័ន្ធ នឹងដោះស្រាយនូវបញ្ហាការខូចខាតមួយចំនួនដែលបណ្ដាលមកពីទឹកជំនន់។ |
ការពិត |
មុននឹងសហគមន៍មួយ អាចមានសិទ្ធិទទួលបានជំនួយសំរាប់គ្រោះទឹកជំនន់នេះ វាត្រូវតែមានការប្រកាសថាជាតំបន់រងគ្រោះមហន្ដរាយរបស់រដ្ឋាបាលសហព័ន្ធ។ គេគ្រាន់តែធ្វើសេចក្ដីប្រកាសជាតំបន់រងគ្រោះមហន្ដរាយរបស់រដ្ឋាបាលសហព័ន្ធ តាមសំណើរបស់អភិបាល ដោយយោងទៅតាមការជន់លិចទ្រង់ត្រាយធំៗជាទូទៅ។ កំរិតទឹកប្រាក់សំរាប់លក្ខខ័ណ្ឌរបស់ NFIP នេះ (ជាមធ្យម $360 ក្នុង១ឆ្នាំនៅទូទាំងប្រទេស) មិនជាថ្លៃជាងអត្រាការប្រាក់ប្រចាំឆ្នាំ ដែលបង់សំរាប់កំចីលើការការពារគ្រោះមហន្ដរាយរបស់រដ្ឋភិបាលសហព័ន្ធឡើយ។ |
អភូត្ដកថាៈ |
NFIP មិនផ្ដល់នូវកិច្ចធានាលើទីតាំងផ្ទៃរាបស្មើទេ។ |
ការពិត |
វាពិតជាដូច្នោះមែនហើយ ខណៈការធានានេះមិនធានារ៉ាប់រងលើការកែលំអទីតាំងផ្ទៃរាបស្មើ ដែលមានជាអាទិ៍ៈ ជញ្ជាំងការពារបូកស្អាតហើយ ផ្ទៃរាបស្មើរបស់ផ្ទះ ឬ ពិដាន ឬក៏របស់របរផ្ទាល់ខ្លួនដែលគេរក្សាទុកនៅក្នុងនោះ មានដូចជាគ្រឿងសង្ហារឹម ឬ របស់សំខាន់ៗផ្សេងទៀត ហើយក៏មិនធានារ៉ាប់រងលើមូលដ្ឋានគ្រឹះនានានៃសំណង់អគារ ដែលមាននៅកន្លែងរាបស្មើដែរ។ វត្ថុដូចខាងក្រោមនេះ ទទួលបាននូវការធានារ៉ាប់រងនៅលើសំណង់ផ្ទៃរាបស្មើមួយ ដរាបណាវាមិនត្រូវបានគេភ្ជាប់ទៅនឹងប្រភពអគ្គិសនី ហើយប្រើប្រាស់ទៅតាមការចង់បាន។
|
ពត៌មានបន្ថែម ៖ National Flood Insurance Program (FEMA)
ក្រៅពីបញ្ហាទឹកជំនន់ អាកាសធាតុមានភ្លៀងធ្លាក់ អាចបង្កើតបានទៅជាគ្រោះមហន្ដរាយផ្សេងៗទៀតដែរ គឺ ការស្រុត ឬ បាក់ដី។ តាមរយៈការរកមើលនូវសៀវភៅធម្មតា លោកអ្នកអាចកំណត់បានថាតើទ្រព្យសម្បត្ដិរបស់លោកអ្នកងាយនឹងរងការខូចខាតដែរឬអត់។ ពិនិត្យរកមើលប្រភពទឹក។ ចេញទៅក្រៅហាលភ្លៀង ហើយពិនិត្យមើលតាមកន្លែងនានា ដូចជាជំរាលជើងភ្នំ ជ្រលងដងអូរតូចៗ ផ្លូវឡាន និង លូកាត់ទទឹង ទដំបូលផ្ទះ និង បំពង់បង្ហូររបស់វា។ បន្ទាប់មក ពិនិត្យមើលទឹកហូរមកពីណា ហើយទៅណា។ លំហូរខ្លាំង អាចបណ្ដាលឱ្យមានការខូចខាតធំៗ។
សភាពសើម ខ្សោយ និង ចំណោតៈ
បញ្ហាការបាក់ស្រុតជំរាលចំណោត បណ្ដាលមកពីអំពីកត្ដារួមគ្នាមួយចំនួន មានជាអាទិ៍ៈ ការជ្រាប លំហូ កំលាំង ធារទឹក សារធាតុនានានៅលើផែនដី និង បញ្ហាជំរាលចំណោត។ ត្រូវចាំថា ទឹកគឺជាប្រភពរួមនៃការបាក់ធ្លាក់ចុះនៃជំរាល!
លំហូទឹកចេញៈ
ប្រឡាយ ដងអូរ ជ្រោះជ្រលងភ្នំ ថ្លុកត្រញំង និង សំណឹកដីនៅតាមទីទួលទាំងនេះហើយឱ្យឃើញនូវបញ្ហានានានៃលទ្ធភាពបាក់ជំរាល។ លូបង្ហូរកាត់តាមផ្លូវថ្នល់ ទ និង បំពង់ទទឹក និង ច្រកបង្ហូរផ្សេងៗទៀតអាចបង្កើតឡើងនូវកំរិតធារទឹក និង ល្បឿនចរន្ដទឹក។ ជម្រៀបទឹកក្រោមដី និង កំលាំងល្បឿនទឹក គឺជាប្រភពដ៏ធំមួយនៃការកើតមាននូវបញ្ហាបាក់ស្រុតផ្ទៃជំរាល និង ផ្ទៃរាប។
កំទេចកំណផ្សេងៗៈ
គំនរដី និង រុក្ខជាតិងាប់នានានៅនឹងជើងផ្ទៃជំរាល បង្ហាញឱ្យឃើញនូវលទ្ធភាពសំណឹកដី លំហូទឹកពីគំរបដីនៃផ្ទៃខាងលើ។
គំរបរុក្ខជាតិៈ
គំរបរុក្ខជាតិ បង្ហាញឱ្យឃើញអំពីស្ថានភាពផ្ទៃជំរាល។ នៅតាមជើងផ្ទៃជំរាល អាចបង្ហាញឱ្យឃើញនូវស្នាមសំណឹក និង ការបាក់ដី។ ដើមឈើនានាដែលដុះព័ទ្ធតាមជើងទីទួល បង្ហាញឱ្យឃើញនូវស្នាមជាប់ដីនៅលើវា។ រុក្ខជាតិដុះលើទីទួល អាចបង្ហាញឱ្យឃើញនូវរង្វល់នៃការបាក់ដីជ្រៅៗ។ បណ្ដុំគំរបរុក្ខជាតិថ្មីៗ អាចបង្ហាញឱ្យឃើញអំពីការបាក់ដីកន្លងមក។ បណ្ណង្គជាតិជ្រោងច្រាង ឬ រុក្ខជាតិត្រូវការកំរិតសន្សើមខ្ពស់ ជារឿយៗ បង្ហាញឱ្យឃើញពីកន្លែងមានជម្រៀបទឹក និង ទឹកចេញ។
សំណង់អគារបាក់បែកៈ
ស្នាមប្រេះនៃគ្រឹះសំណង់ ទ្វារ និង បង្អួចបាក់បែក ឬ របាផ្ទៃរាបច្រូងច្រាង គំនរឈើ ស្នាមប្រេះផ្ទៃបូកស៊ីម៉ងតិ៍ ស្នាមខូចនៃផ្លូវឡានចេញចូល ផ្ទាំងជញ្ជាំងបាក់គងលើផ្នែកផ្សេងទៀត និង បង្គោលរបងច្រូងច្រាងជាដើម។ ទាំងអស់នេះ គឺជាសញ្ញានៃការរង្គោះរង្គើនៃសំណង់អគារ។
ការបាក់ស្រុតនៃដីចាក់ៈ
ការបាក់ស្រុតនៅផ្នែកខាងលើនៃផ្ទៃជំរាលបណ្ដាលមកការចាក់លើគំនរសំរាម ហើយពង្រាប ឬ សកម្មភាពផ្សេងៗទៀត អាចធ្វើផ្ទៃជំរាលបាក់ស្រុតចុះកាន់ងាយឡើងថែមទៀត។
ព័ត៌មានទាំងឡាយត្រូវបានប្រមូលផ្គុំពី ៖
អង្គការសុវត្ថិភាពទឹកជំនន់ (FloodSafe), រោងពុម្ពនៃ FEMA, និងនាយកដ្ឋានគ្រប់គ្រងគ្រោះអាសន្ន WMD