សុវត្ថិភាព​ការបោន​ម៉ូណក់សាយដិ៍




តើកា​របោន​ម៉ូណក់​សាយដិ៍​ជា​អ្វី?          បម្រាម CO          ឧបករណ៍រាវ​រក​ជាតិ CO


 

សញ្ញាគ្រោះថ្នាក់របស់កាបូនម៉ូណូស៊ីត (Carbon Monoxide)ការបោន​ម៉ូណក់​សាយដិ៍​អាច​ធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត

អ្នក​មិន​អាច​មើល​ឃើញ ឬ​ហិត​ក្លិន​ការ​បោន​ម៉ូណក់​សាយដិ៍​បាន​ទេ, ប៉ុន្តែ​នៅ​ពេល​ដែល​សារធាត់​នេះ​ឡើង​ដល់​កម្រិត​ខ្ពស់, វា​អាច​សម្លាប់​មនុស្ស​ម្នាក់​តែ​មួយ​ពព្រិច​ភ្នែក​ប៉ុណ្ណោះ។ ការ​បោន​ម៉ូណក់​សាយដិ៍ (CO) បង្កវត្តមាន​របស់​​វាឡើង នៅ​ពេល​ណា​ឥន្ធនៈ​ ដូច​ជា​សាំង, ឧស្ម័ន​ហ្កាស, ប្រេង, ឧស្ម័ន​ប្រូផេន, ឧស, ឬធ្យូង ត្រូវ​បាន​គេ​ដុត​បញ្ឆេះ​ឡើង។ ប្រ​សិន​បើ​គ្រឿង​ចក្រ​នានា ដែល​​ដុត​ឥន្ធនៈជា​ថាម​ពល ត្រូវ​បាន​គេ​ថែ​រក្សា និង​ប្រើ​ប្រាស់​ទៅ​តាម​លក្ខណៈ​ត្រឹម​ត្រូវ, នោះ​ចំនួន CO ដែល​បាន​បង្ក​ឡើង ជាទូទៅ មិនបណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ទេ។

តែ​ផ្ទុយ​ទៅ​វិញ, បើ​គ្រឿង​ចក្រ​ទាំង​នោះ​មិន​ដើរ​ការ​ត្រឹម​ត្រូវ ឬ​ត្រូវ​គេ​ប្រើ​ប្រាស់​ដោយ​ខុស​ទំ​នង, នោះ​កម្រិត​គ្រោះ​ថ្នាក​របស់ CO អាច​បង្ក​ចេញ​ជា​លទ្ធផល​ក្នុង​កម្រិត​ណា​មួយ​មិន​ខាន​ឡើយ។ រៀង​រាល់​ឆ្នាំ, មាន​មនុស្ស​រាប់​រយ​នាក់​បាន​ស្លាប​ដោយ​ចៃ​ដន្យ​ពី​ការ​ទទួល​រង​ផ្សែង​ពុល CO ដែល​បង្ក​ឡើង​ដោយ​ដំ​ណើរ​ការ​ខុស​ប្រ​ក្រ​តី ឬ​ដោយ​ការ​ប្រើ​ប្រាស់​ខុស​ទំ​នងនៃ​បណ្តា​គ្រឿង​ចក្រ ដែល​ដុត​ឥន្ធនៈជា​ថាម​ពល។

រោគសញ្ញា​នៃ​ការ​ពុល​ផ្សែង CO

  • ក្នុង​កម្រិ​ត​មជ្ឈិម, អ្នក ឬ​ក៏​គ្រួសារ​របស់​អ្នក​អាច​ទទួល​រង ៖
    • ការ​ឈឺ​ក្បាល​ខ្លាំង
    • ការ​វិល​មុខ
    • អារម្មណ៍​ភ្លេច​ភ្លាំង​​ស្មារតី
    • អា​រម្មណ៍​រមូល​ពោះ​ចង់​ក្អួត​ចង្អោរ
    • ការ​ធ្លាក់​ទន់​ខ្សោយ​កម្លាំង
    • អ្នក​អាច​នឹង​មាន​គ្រោះ​ថ្នាក់​ដល់​ស្លាប់​ ប្រ​សិន​បើ​កម្រិត​ផ្សែង​ពុល​ទាំង​នេះ​នៅ​តែ​បន្ត​អស់​​រយៈ​ពេល​យូរ
  • រោគ​សញ្ញា​ក្នុង​កម្រិត​ស្រាល​អាច​រួម​មាន ៖
    • ការ​ដក​ដង្ហើម​ផុតៗ
    • អា​រម្មណ៍​រមូល​ពោះ​ចង់​ង្អួត​ចង្អោរ​ល្មមៗ
    • ការ​ឈឺ​ក្បាល​ល្មមៗ
    • អាច​នឹង​មាន​ផល​ប៉ះ​ពាល់​ផ្សេងៗ​ដល់​សុខ​ភាព​របស់​អ្នក​ក្នុង​រយៈ​ពេល​យូរ

ដោយ​សារ​ថា រោគ​សញ្ញា​ទាំង​នេះ​មាន​សភាព​ប្រ​ហាក់​ប្រ​ហែល​គ្នា​ទៅ​នឹង​ជម្ងឺ​គ្រុន​ផ្តាសាយធំ, ជម្ងឺ​ពុល​អាហារ, ឬចម្ងឺ​ផ្សេងៗ​ឯ​ទៀត​ផង​ដែរ​នោះ, អ្នក​អាច​នឹង​មិន​គិត​ថា ការ​ពុល​ផ្សែង CO អាច​ជា​មូល​ហេតុ​នោះ​ឡើយ។ 

វិធាន​ការ​ដែល​ត្រូវ​អនុវត្ត ៖

បើ​អ្នក​ជួប​ប្រ​ទះនឹង​បណ្តា​រោគ​សញ្ញា ដែល​អ្នក​គិត​ថា អាច​បណ្តាល​មក​ពីផ្សេង​ពុល CO ៖

  • ចេញ​ទៅ​ស្រូប​យក​ខ្យល់​អាកាស​បរិសុទ្ធ​ជា​បន្ទាន់។ចូរ​បើក​ទ្វារនិង​បង្អួច, ពន្លត់​ម៉ា​ស៊ីន រួច​ហើយ​ចេញ​ពី​ក្នុង​ផ្ទះ ទៅ​ស្រូប​យក​ខ្យល់​នៅ​ខាង​ក្រៅ
  • ចួរ​ធ្វើ​ដំ​ណើរ​ទៅ​កាន់​បន្ទប់​នៃ​មន្ទីរ​សង្រ្គោះ​គ្រោះ​អាសន្នជា​បន្ទាន់ ហើយប្រាប់​គ្រូ​ពេទ្យ​ថា អ្នក​សង្ស័យ​ថារូប​អ្នក​អាច​ពុល​ផ្សែង CO ។បើ​ផ្សែង​ពុល CO បាន​កើត​ឡើង​មែន​នោះ, ជា​ញឹក​ញាប់ គេ​អាច​ធ្វើ​រោគ​វិនិច្ឆ័យ​មើល​តាម​រយៈ​នៃ​ការ​ធ្វើ​តេស្ត​ឈាមបន្ទាប់​ពី​ត្រូវ​បាន​ប៉ះ​ពាល់​នឹង​ផ្សែង​ពុល​ប្រ​ភេទ​នេះ​ភ្លាម។

បណ្តា​ប្រភព​នៃ​ការ​បោន​ម៉ូ​ណក់​សាយដិ៍​នៅ​ក្នុង​ផ្ទះ

 

 

បម្រាម ៖

  • កុំ​ទុក​ឡាន​ឲ្យ​ឆេះ​ចោល​នៅ​ក្នុង​បន្ទប់​យាន​ដ្ឋាន​ឲ្យ​សោះ បើ​ទោះ​ជា​បន្ទប់​នោះ​ចំហ​ទ្វារ​ក៏​ដោយ។
  • កុំ​បញ្ឆេះ​ម៉ាស៊ីន​ភ្លើង​នៅ​ក្នុង​ផ្ទះ, ក្នុង​បន្ទប់​យាន​ដ្ឋាន, ឬ​ក្នុង​បន្ទប់​ណា​ដែល​មាន​ដំ​បូល​ទាបៗ​ឲ្យ​សោះ។ ការ​ចំហ​ទ្វារ, ​ចំហ​បង្អួច,
    ឬការ​ប្រើ​កង្ហារ​ឲ្យ​ជួយ​បក់​ខ្យល់ នឹង​មិន​អាច​ទប់​ស្កាត់​ការ​បង្ក​ផ្សែង​ពុល CO ឲ្យ​កាន់​តែ​ច្រើន​ឡើងៗ​នៅ​ក្នុង​ផ្ទះ​បាន​ឡើយ។
  • កាល​ណា​បញ្ឆេះ​ម៉ា​ស៊ីន​ភ្លើង​នៅ​ខាង​ក្រៅ​ផ្ទះ, ចូរ​ដាក់​វា​ឲ្យ​ឆ្ងាយ​ពី​ទ្វារ និង​បង្អួច​ដែល​បើក​ចំហ​។
  • កុំ​ដុត​ធ្យូង​នៅ​ក្នុង​ផ្ទះ, ក្នុង​ថែន្ត, ក្នុង​ឡាន, ឬក្នុង​បន្ទប់​យាន​ដ្ឋាន​ឲ្យ​សោះ។
  • កុំ​ដំឡើង ឬ​ប្រើ​ប្រាស់គ្រឿង​ចក្រ​ដែល​ដុត​ឥន្ធនៈ​ជា​ថាម​ពល​ដោយ​គ្មាន​ការ​យល់​ដឹង, ការ​ស្ទាត់​ជំនាញ, និង​ឧបករណ៍​ត្រឹម​ត្រូវ​ឲ្យ​សោះ។
  • កុំ​ប្រើ​ចង្រ្កាន​ឧស្ម័ន, ឡឧស្ម័ន, ឬ​ម៉ា​ស៊ីន​ហាល​ខោ​អាវ​ដែល​ប្រើ​ឧស្ម័នសំរាប់​កំ​ដៅ​ខ្លួន​ឲ្យ​សោះ។
  • កុំ​ដាក់​ក្រ​ដាស​ហ្វូយល៍​ទ្រាប់​ពី​ក្រោម​ឡ​ឧស្ម័ន ដោយ​ព្រោះ​តែ​វា​មាន​ដំ​ណើរ​ប្រ​ព្រឹត្តិ​ទៅ​មិន​សូវ​ល្អ​ឲ្យ​សោះ។
  • កុំ​បញ្ឆេះ​គ្រឿង​ចក្រ​ដែល​ប្រើ​ឧស្ម័ន ដែល​គ្មាន​ការ​ដំឡើង​បំ​ពង់​ខ្យល់​ឲ្យ​បាន​ត្រឹម​ត្រូវ នៅ​ក្នុង​បន្ទប់​បិទ​ជិត ឬ​ក្នុង​បន្ទប់​ ដែល​អ្នក​កំ​ពុង​ដេក​ឲ្យ​សោះ។

 

 

ឧបករណ៍​រាវរកជាតិការបោនម៉ូណក់សាយដិ៍

 

ឧបករណ៍រាវរកជាតិការបោនម៉ូណក់សាយដិ៍.ឧបករណ៍​រាវ​រក​ជាតិ​ការ​បោន​ម៉ូណក់​សាយដិ៍​គឺជា​ឧបករណ៍​មួយ​ប្រ​ភេទ ដែល​ស៊ើប​រាវ​រក​វត្តមាន​នៃ​ការ​បោន​ម៉ូ​ណក់​សាយដិ៍។ ប្រ​សិន​បើ​ជាតិ​ផ្សែង​ពុល​នៃ CO ក្នុង​កម្រិត​ខ្ពស់​ត្រូវ​បាន​រាវ​រក​ឃើញ, នោះ​ឧបករណ៍​នេះ​នឹង​បញ្ចេញ​សម្លេង ដើម្បី​ប្រាប់​ដំណឹង​ដល់​រូប​អ្នក ហើយ​និង​គ្រួសារ​របស់​អ្នក ឲ្យ​ប្រ​យ័ត្ននឹង​សក្តា​នុពល​នៃ​​ហានិភ័យ​ណា​មួយ។ ចូរ​ចាត់​វិធាន​ការ​ជា​បន្ទាន់ ហើយ​បើក​ឲ្យ​មាន​ខ្យល់​ចេញ​ចូល​នៅ​ក្នុង​ទី​កនែ្លង​នោះ ឬ​មួយ​ក៏ ត្រូវ​ចាក់​ចេញ​ពី​អាគារ ទៅ​រក​ទី​មាន​សុវត្ថិភាព​ភ្លាម ប្រ​សិន​បើ​រោគ​សញ្ញា​នៃ​ការ​ពុល (ដូច​ជា​ការភ្លេច​ភ្លាំង​ស្មារតី, ការ​ឈឺ​ក្បាល, ការ​រមូល​ពោះ, ការ​វិល​មុខ, ការ​ក្អួត​ចង្អោរ ។ល។) បាន​កើត​ឡីង (1)។

ការ​រក​ទិញ​ឧបករណ៍​រាវ​រក​ ៖

ឧបករណ៍​រាវ​រក​ជាតិ​ការ​បោន​ម៉ូ​ណក់​សាយដិ៍​អាច​មាន​លក់​នៅ​តាម​ហាង​លក់​ទំ​និញ​រាយ និង​ហាង​លក់​គ្រឿង​សំ​ណង់​ភាគ​ច្រើន។ ព័ត៌មាន​ពិស្តារ​បន្ថែម​អាច​ត្រូវ​រក​ឃើញ​នៅ​ Underwriters Laboratories, តម្រុយ​នៃ​សុវត្ថិភាព​ផលិត​ផល។.

 

 

 


ព័ត៌មានអំ​ពី​សុវត្ថិភាពការបោនម៉ូណក់សាយដី៍ជា ៖





ព័ត៌មានពិស្តារបន្ថែមអំពី ៖ ការ​បោន​ម៉ូ​ណក់​សាយដិ៍ (Carbon Monoxide)

ព័ត៌មាន​ទាំង​ឡាយ​ត្រូវ​បាន​ប្រមូល​ផ្គុំ​ពី ៖
WinterSafe, ការផ្សាយនៃការបែកចែកការគ្រប់គ្រងជាបន្ទាន់នៃ FEMA និង WMD
"ការ​ពារ​គ្រួសារ​របស់​អ្នក ហើយ​និង​រូប​អ្នក​ពី​ជាតិ​ពុល​នៃ​ការ​បោន​ម៉ូ​ណក់​សាយដិ៍" E.P.A. Indoor Air Quality (គុណ​ភាព​ខ្យល់​ក្នុង​ផ្ទះ E.P.A.)
គណ:កម្មាការសុវត្ថិភាពផលិតផលសហរដ្ឋអាមេរិក
(1). Wikipedia - ឧបករណ៍រាវរកជាតិការបោនម៉ូណក់សាយដិ៍