myn  ហេតុ​អ្វី​ត្រូវ​គូស​ផែន​ទី​សម្គាល់​ភូមិ​ដ្ឋាន​របស់​អ្នក?

 

“​កម្ម​វិធី​គូស​ផែន​ទី​សម្គាល់​ភូមិ​ដ្ឋាន​របស់​អ្នក” (MYN) ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ជួយ​បណ្តា​សង្កាត់​ភូមិ​ដ្ឋាន​នានា ឲ្យ​រៀប​ចំ​ខ្លួន​សំរាប់​ប្រ​ឈម​នឹង​គ្រោះ​មហន្ត​រាយ ហើយ​កម្ម​វិធី​នេះ​ត្រូវ​បាន​ផ្តល់​ជូន​តាម​រយ: ការិ​យា​ល័យ​នា​យក​ដ្ឋាន​គ្រប់​គ្រង​គ្រោះ​អា​សន្ន​ប្រ​ចាំ​មូល​ដ្ឋាន​នានា។.

 

MYN នឹងជួយអ្នកក្នុងការ ៖

  • រៀន "វិធាន​ការ ៩ ជំ​ហាន​ដើម្បី​អនុវត្ត​ជា​បន្ទាន់​បន្ទាប់​ពី​មាន​គ្រោះ​មហន្ត​រាយ" ប្រ​យោជន៍​នឹង​ធា​នា​សន្តិ​សុខ​ផ្ទះ​សម្បែង​របស់​អ្នក ហើយ​និង​​ការ​ពារ​សង្កាត់​ភូមិ​ដ្ឋាន​របស់​អ្នក។ វា​ពិ​បាក់​រកគិត​ពិ​ចារ​ណា​អំ​ពី​អ្វី​មួយ​ឲ្យ​បាន​ច្បាស់​លាស់​ណាស់ ក្រោយ​ពី​មាន​គ្រោះ​មហន្ត​រាយ​កើត​ឡើង​ភ្លាមៗ ហើយ​វិធាន​ការ​ទាំង​នេះ​នឹង​ជួយ​អ្នក ឲ្យ​អាច​អនុវត្ត​សកម្ម​ភាព​ផ្សេងៗ ដែល​ជួយ​កាត់​បន្ថយ​ការ​ខូច​ខាតឲ្យ​នៅតូច​ទាប​បំ​ផុត ព្រម​ទាំង​ជួយ​ការ​ពារ​ជីវិត​ផង​ទាំង​ពួង​បាន​យ៉ាង​ឆាប់​រហ័ស ព្រម​ទាំង​​​មាន​សុវត្ថិ​ភាព​ផង។​
  • ត្រូវ​ចេះ​សម្គាល់​មើល ជំ​នាញ​ការ និង​សម្ភារ​បរិក្ខារ​​ផ្សេងៗ​ដែល​អ្នក​ជិត​ខាង​ខ្លួន​មាន ដែល​អាច​ប្រើ​ជា​ប្រ​យោជន៍​ដ៏​មាន​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​គ្រោះ​មហន្ត​រាយ។ ការ​ដឹង​ថា​អ្នក​ជិត​ខាង​ខ្លួន​ណា​ម្នាក់​​មាន​សម្ភា​រ: និង​ជំ​នាញ​ការ​អ្វី​មួយ​ជួយ​ឲ្យ​ការ​ឆ្លើយ​តប​នឹង​គ្រោះ​មហន្ត​រាយ​របស់​អ្នក​អាច​ប្រ​ព្រឹត្ត​ទៅ​បាន​ឆាប់​រហ័ស​ទាន់​ពេល ហើយ​ថែម​ទាំង​អនុ​ញ្ញាត​ឲ្យ​គ្រប់​គ្នា​អាច​ចូល​រួម​ឆ្លើយ​តប​ប្រ​កប​ដោយ​យុទ្ធ​វិធី​មាន​ន័យ។
  • ចូរ​បង្កើត ផែនទីសង្កាត់​ភូមិ​ដ្ឋាន ដើម្បី​សម្គាល់​អស់​ទី​តាំង​ផ្ទុក​ធុង​ឧស្ម័ន​ហ្កាស និងឧស្ម័ន​ប្រូ​ផេន សំរាប់​ឆ្លើយ​តប​ឲ្យ​បាន​ឆាប់​រហ័ស ប្រ​សិន​បើ​មាន​ការ​ចំា​បាច់។
  • ចូរ​បង្កើត បញ្ជី​ឈ្មោះ​សំ​រាប់​ការ​ទាក់​ទង​គ្នា ដែល​ជួយ​បញ្ជាក់​លក្ខណ:សម្គាល់​អស់​បណ្តា​អ្នក​ដែល​ទាម​ទារ​សេចក្តី​ត្រូវ​ការ​ពិ​សេសៗ​ដូច​ជា មនុស្ស​ចាស់​ជរា, ជន​ពិការ, ឬ​កូន​ក្មេង​តូចៗ ដែល​អាច​នឹង​ស្នាក់​នៅ​ផ្ទះ​តែ​ម្នាក់​ឯង​ក្នុង​វេ​លា​ណា​មួយ​នា​អំ​ឡុង​ពេល​មាន​ឧប្បត្តិ​ហេតុ។
  • ចូរ​ធ្វើ​ការ​ជា​មួយ​គ្នា​ជា​ក្រុម ដើម្បី​វាយ​តម្លៃ​មើល​សង្កាត់​ភូមិ​ដ្ឋាន​របស់​អ្នក​នៅ​ក្នុង​អំ​ឡុង​ពេល​ម៉ោង​ដំ​បូង បន្ទាប់​ពី​មាន​គ្រោះ​មហន្ត​រាយ​រួច ហើយ​ចាត់​វិធាន​ការ​ទាំង​ឡាយ​ណា​ដែល​ចាំ​បាច់ ដើម្បី​ជួយ​សង្រ្គោះ​ភូមិ​ដ្ឋាន​របស់​អ្នក។

 

 


ភាសាអង់គ្លេស បណ្តាញ​ត​ភ្ជាប់​អត្ថ​បទ​ភាសា​អេស្ប៉ា​ញ៉ុល បណ្តាញ​ត​ភ្ជាប់អត្ថ​បទ​ភាសា​រុស្ស៊ី ភាសាចិន បណ្តាញ​ត​ភ្ជាប់​អត្ថ​បទ​ភាសា​កូរ៉េ បណ្តាញ​ត​ភ្ជាប់​អត្ថ​បទ​ភាសា​វៀត​ណាម ភាសាខ្មែរ សូម​ចុច​នៅ​ត្រង់​នេះ​ដើម្បី​ស្វែង​យល់​អំពី​បញ្ហា​នៃ​ការ​បង្ហាញ​តួអក្សរ​របស់​ភាសា​និមួយៗ
ភាសាអង់គ្លេស ភាសាអេស៉្បាញ ភាសារុស្ស៊ី ភាសាចិន ភាសាកូរ៉េ ភាសាវៀតណាម ភាសាខ្មែរ

 

© រក្សាសិទ្ធិ 2013 ក្រសួងយោធារដ្ឋវ៉ាស៊ីនតោន Washington - ផែ្នកគ្រប់គ្រងគ្រាអាសន្ន