myn  របៀប​រៀប​ចំ​ក្រុម​ការ​ងារ MYN

 

1. ទាក់​ទង​ការិយា​ល័យ គ្រប់​គ្រង​គ្រោះ​អា​សន្ន​ប្រ​ចាំ​មូល​ដ្ឋាន សំរាប់​ស្វែង​យល់​ព័ត៌មាន​អំ​ពី​ការ​ហ្វឹក​ហ្វឺន, ជម្រើស​ទស្ស​នីយ​ភាព, និង​សម្ភារៈ​ផ្សេងៗ (ខិត្ត​ប័ណ្ណ​អ្នក​ជិត​ខាង MYN, សៀវ​ភៅ​ណែ​នាំ​កិច្ច​ពិ​ភាក្សា, ថាស CD និងថាស DVD)។

2.  សម្ភារៈ​នៃ​ការ​ពិ​និត្យ​សា​ឡើង​វិញ, ថាស CD និង​ថាស DVD។

3. ជ្រើស​រើស​រក​ថ្ងៃ​ប្រ​ជុំ។

4. កំណត់​ដែន​សី​មា​នៃ​សង្កាត់​ភូមិ​ដ្ឋាន​របស់​អ្នក (ផែនទី​គំ​រូ)។ យើង​សូម​ផ្តល់​អនុសាសន៍ ឲ្យ​កំណត់​យក​ទំ​ហំ​ពី 15-20 ផ្ទះ ដោយ​ព្រោះ​កត្តា​សំ​ខាន់​មួយ​ចំនួន​ក្នុង​ការ​ឆ្លើយ​តប​នឹង​គ្រោះ​មហន្ត​រាយ​ក្នុង​ដំ​ណាក់​កាល​នៃ​ម៉ោង​ដំ​បូង​ៗ។

5.  ដោយ​ផ្ទាល់ សូម​អញ្ជើញ​បណ្តា​អ្នក​ជិត​ខាង​របស់​អ្នក ឲ្យ​ទៅ​ចូល​រួម​ក្នុង​អង្គ​ប្រ​ជុំ​នៃ​សង្កាត់​ភូមិ​ដ្ឋាន​របស់​អ្នក។

6. បើក​អង្ក​ប្រ​ជុំ​ដោយ​ប្រើ​​លិខិត​នៃ ក្យួន​ណែនាំ​កិច្ច​ពិភាក្សាដែល​ងាយ​ស្រួល​ក្នុង​ការ​អនុវត្ត​តាម។ ចូរ​បើក និង​បិទ​អង្គ​ប្រ​ជុំ​របស់​អ្នក​ឲ្យ​បាន​ទាន់​ពេល ហើយ​ប្រើ​ពេល​យ៉ាង​ច្រើន​បំ​ផុត 90 នាទី។

7. ក្រោយ​ពី​អង្គ​ប្រ​ជុំ, ចូរ​បំ​ពេញ​ ប័ណ្ណ​ប្រៃស​ណីយ៍ MYN រួច​ហើយ​ផ្ញើ​វា​ទៅ​ជូន ការិយា​ល័យ​គ្រប់​គ្រង​គ្រោះ​អាសន្ន​ប្រ​ចាំ​មូល​ដ្ឋានរបស់​អ្នក។ ការ​នេះ​នឹង​អនុញ្ញាត​ឲ្យ​យើង​អាច​រក​ឃើញ​លេខ​នៃ​បណ្តា​ក្រុប​ការ​ងារ​ទូ​ទាំង​រដ្ឋ​ ដើម្បី​ធ្វើ​ការ​​វាយ​តម្លៃ​មើល​ប្រ​សិទ្ធភាព​កម្ម​វិធី​នេះ។ ព័ត៌មាន​ដែល​យើង​ត្រូវការ រួម​មាន ៖ 

          ឈ្មោះ​របស់​អ្នក​ដឹក​នាំ​អង្គ​ប្រ​ជុំ
          អាសយដ្ឋាន​របស់​អ្នក​ដឹក​នាំ​អង្គ​ប្រ​ជុំ
          កាល​បរិច្ឆេទ​នៃ​អង្គ​ប្រ​ជុំ
          ចំនួន​នៃ​ក្រុម​គ្រួសារ​ដែល​បាន​ចូល​រួម

ធនធាន ៖

 

បើ​អ្នក​មាន​សំ​ណួរ, សូម​ទាក់​ទង​ក្រ​សួង​អប់​រំ​សាធារណៈ EMD តាមទូរស័ព្ទ​លេខ 800.562.6108 ឬតាម​អ៊ី​មែល ៖ PublicEducation@emd.wa.gov

 


ភាសាអង់គ្លេស បណ្តាញ​ត​ភ្ជាប់​អត្ថ​បទ​ភាសា​អេស្ប៉ា​ញ៉ុល បណ្តាញ​ត​ភ្ជាប់អត្ថ​បទ​ភាសា​រុស្ស៊ី ភាសាចិន បណ្តាញ​ត​ភ្ជាប់​អត្ថ​បទ​ភាសា​កូរ៉េ បណ្តាញ​ត​ភ្ជាប់​អត្ថ​បទ​ភាសា​វៀត​ណាម ភាសាខ្មែរ សូម​ចុច​នៅ​ត្រង់​នេះ​ដើម្បី​ស្វែង​យល់​អំពី​បញ្ហា​នៃ​ការ​បង្ហាញ​តួអក្សរ​របស់​ភាសា​និមួយៗ
ភាសាអង់គ្លេស ភាសាអេស៉្បាញ ភាសារុស្ស៊ី ភាសាចិន ភាសាកូរ៉េ ភាសាវៀតណាម ភាសាខ្មែរ

ទាញយក Microsoft Word Reader Microsoft Word Reader