និមិត្ត​សញ្ញា​កម្មវិធី MYN សេចក្តី​ផ្តើម​ចំ​ពោះ​កម្មវិធី​ផែន​ទី​សម្គាល់​សង្កាត់​ភូមិ​ដ្ឋាន​របស់​អ្នក (MYN)

 

ផែន​ទី​សម្គាល់​សង្កាត់​ភូមិ​ដ្ឋាន​របស់​អ្នក” គឺ​ជា​កម្មវិធី​មួយ​ដែល​ត្រូវ​បាន​រចនា​ឡើង ដើម្បី​ជួយ​បណ្តា​សង្កាត់​ភូមិ​ដ្ឋាន​នានា ឲ្យ​ត្រៀម​ខ្លួន​ប្រ​ឈម​នឹង​គ្រោះ​មហន្ត​រាយ ហើយ​ត្រូវ​បាន​ផ្តល់​ជូន​តាម​រយៈ​ការិយា​ល័យ​គ្រប់​គ្រង​គ្រោះ​អាសន្ន​ប្រចាំ​មូល​ដ្ឋាន​ជា​ច្រើន។

សាច់​រឿង​សង្ខេប​នៃ​កម្ម​វិធី ៖

  • រៀន​សូត្រ​អំ​ពី “វិធាន​ការ 9 ជំហាន​ក្នុង​ការ​អនុវត្តន៍​ជា​បន្ទាន់​ក្រោយ​ពេល​មាន​គ្រោះ​មហន្ត​រាយ” ដើម្បី​ពង្រឹង​សន្តិ​សុខ​លំ​នៅ​ដ្ឋាន​របស់​អ្នក និង​ការ​ពារ​សង្កាត់​ភូមិ​ដ្ឋាន​របស់​អ្នក។ វា​ពិ​បាក់​រកគិត​ពិ​ចារ​ណា​អំ​ពី​អ្វី​មួយ​ឲ្យ​បាន​ច្បាស់​លាស់​ណាស់ ក្រោយ​ពី​មាន​គ្រោះ​មហន្ត​រាយ​កើត​ឡើង​ភ្លាមៗ ហើយ​វិធាន​ការ​ទាំង​នេះ​នឹង​ជួយ​អ្នក ឲ្យ​អាច​អនុវត្ត​សកម្ម​ភាព​ផ្សេងៗ ដែល​ជួយ​កាត់​បន្ថយ​ការ​ខូច​ខាតឲ្យ​នៅតូច​ទាប​បំ​ផុត ព្រម​ទាំង​ជួយ​ការ​ពារ​ជីវិត​ផង​ទាំង​ពួង​បាន​យ៉ាង​ឆាប់​រហ័ស ព្រម​ទាំង​​​មាន​សុវត្ថិ​ភាព​ផង។​
  • ត្រូវ​ចេះ​សម្គាល់​មើល ជំ​នាញ​ការ និង​សម្ភារ​បរិក្ខារ​​ផ្សេងៗ​ដែល​អ្នក​ជិត​ខាង​ខ្លួន​មាន ដែល​អាច​ប្រើ​ជា​ប្រ​យោជន៍​ដ៏​មាន​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​គ្រោះ​មហន្ត​រាយ។ ការ​ដឹង​ថា​អ្នក​ជិត​ខាង​ខ្លួន​ណា​ម្នាក់​​មាន​សម្ភា​រ: និង​ជំ​នាញ​ការ​អ្វី​មួយ​ជួយ​ឲ្យ​ការ​ឆ្លើយ​តប​នឹង​គ្រោះ​មហន្ត​រាយ​របស់​អ្នក​អាច​ប្រ​ព្រឹត្ត​ទៅ​បាន​ឆាប់​រហ័ស​ទាន់​ពេល ហើយ​ថែម​ទាំង​អនុ​ញ្ញាត​ឲ្យ​គ្រប់​គ្នា​អាច​ចូល​រួម​ឆ្លើយ​តប​ប្រ​កប​ដោយ​យុទ្ធ​វិធី​មាន​ន័យ។
  • ចូរ​បង្កើត ផែនទីសង្កាត់​ភូមិ​ដ្ឋាន ដើម្បី​សម្គាល់​អស់​ទី​តាំង​ផ្ទុក​ធុង​ឧស្ម័ន​ហ្កាស និងឧស្ម័ន​ប្រូ​ផេន សំរាប់​ឆ្លើយ​តប​ឲ្យ​បាន​ឆាប់​រហ័ស ប្រ​សិន​បើ​មាន​ការ​ចំា​បាច់។
  • ចូរ​បង្កើត បញ្ជី​ឈ្មោះ​សំ​រាប់​ការ​ទាក់​ទង​គ្នា ដែល​ជួយ​បញ្ជាក់​លក្ខណ:សម្គាល់​អស់​បណ្តា​អ្នក​ដែល​ទាម​ទារ​សេចក្តី​ត្រូវ​ការ​ពិ​សេសៗ​ដូច​ជា មនុស្ស​ចាស់​ជរា, ជន​ពិការ, ឬ​កូន​ក្មេង​តូចៗ ដែល​អាច​នឹង​ស្នាក់​នៅ​ផ្ទះ​តែ​ម្នាក់​ឯង​ក្នុង​វេ​លា​ណា​មួយ​នា​អំ​ឡុង​ពេល​មាន​ឧប្បត្តិ​ហេតុ។
  • ចូរ​ធ្វើ​ការ​រួម​គ្នា​ជា​ក្រុម ដើម្បី​វាយ​តម្លៃ​មើល​សង្កាត់​ភូមិ​ដ្ឋាន​របស់​អ្នក បន្ទាប់​ពី​​មាន​គ្រោះ​មហន្ត​រាយ​រួច ហើយ​ចូរ​អនុវត្ត​វិធាន​ការ​ចាំ​បាច់​នានា​ជា​បន្ទាន់។


ចូរ​ចង​ចាំ ៖ ក្នុង​ពេល​មាន​គ្រោះ​មហន្ត​រាយ, ប្រភព​ជំ​នួយ​​ជា​បន្ទាន់​បំ​ផុត​របស់អ្នក​គឺ​បណ្តា​អ្នក​ជិត​ខាង​ ដែល​កំ​ពុង​រស់​នៅ​ជុំ​វិញ​ខ្លួន​អ្នក។

 

សំរាប់​​ព័ត៌មាន​ពិស្តារ​បន្ថែម ៖ របៀប​រៀប​ចំ​សង្កាត់​ភូមិដ្ឋាន​របស់​អ្នក

បើ​អ្នក​មាន​សំ​ណួរ, សូម​ទាក់​ទង​ក្រ​សួង​អប់​រំ​សាធារណៈ EMD តាមទូរស័ព្ទ​លេខ 800.562.6108 ឬតាម​អ៊ី​មែល ៖ PublicEducation@emd.wa.gov