បណ្តាញតភ្ជាប់ទៅកាន់ទំព័រស្ថានភាពនៃការផ្តល់សំណង EMAC
ក្រសួងយោធារដ្ឋវ៉ាស៊ីនតោន, នាយកដ្ឋានគ្រប់គ្រងគ្រោះអាសន្ន (EMD) ផ្តល់ការជួយឧបត្ថម្ភពស្តុភាទ័ពទៅរដ្ឋវ៉ាស៊ីនតោន, តំបន់ខោនធី, និងបណ្តាទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្ននៃសាលាក្រុងនៅក្នុងកំឡុងពេលមានគ្រោះអាសន្ននានា។
ការឧបត្ថម្ភពស្តុភាទ័ពនៅក្នុងមជ្ឈមណ្ឌលប្រតិបត្តិការគ្រោះអាសន្នរបស់រដ្ឋដើរតួនាទីជាចំណុចនៃការទាក់ទង ដើម្បីជួយដល់បណ្តាយុត្តាធិការមូលដ្ឋាន និងបណ្តាទីភ្នាក់ងាររបស់រដ្ឋក្នុងការស្វែងរកធនធាននានាក្នុងភាពអាសន្ន។ ករណីនេះមានជាប់ពាក់ព័ន្ធនឹងការវាយតម្លៃ, ការស្វែងរក, ការផ្តល់ឲ្យ, និងការសម្របសម្រួលកិច្ចឧបត្ថម្ភធនធាន។ ករណីនេះអាចសរុបមានដូចជាការផ្គត់ផ្គង់ជំនួយក្នុងភាពអាសន្ន, មន្ទីរ, បរិក្ខារ, ទូរគមនាគមន៍, ការចុះកិច្ចសន្យា, សេវាគមនាគមន៍, ការរក្សាសណ្តាប់ធ្នាប់, និងបុគ្គលិកនានាដែលត្រូវបានតម្រូវឲ្យជួយឧបត្ថម្ភជាបន្ទាន់ដល់អស់ទាំងសកម្មភាពនៃការឆ្លើយតប។ កិច្ចឧបត្ថម្ភក៏ត្រូវបានគេផ្តល់ជូនផងដែរសំរាប់វត្ថុសល់ពីសេចត្តីត្រូវការនានារបស់រដ្ឋ, ក៏ដូចជាការផ្តល់អំណោយជារបស់របរផ្សេងៗពីសប្បុរសជនដទៃៗទៀតដែរ។
គេគួរតែកត់សម្គាល់ថា កិច្ចឧបត្ថម្ភពស្តុភាទ័ពរបស់រដ្ឋ ដល់បណ្តាយុត្តាធិការមូលដ្ឋាននោះគឺជាជំនួយបន្ថែមតាមលក្ខណៈសីលធម៌។ បណ្តាយុត្តាធិការមូលដ្ឋានត្រូវតែប្រឹងប្រែងយ៉ាងអស់ពីសមានចិត្តក្នុងការស្វែងរកធនធានដែលមនុស្សត្រូវការនៅតាមមូលដ្ឋាន និងតំបន់នានានៅជុំវិញខ្លួនរបស់ពួកគេ, ដោយប្រើប្រាស់ទាំងធនធានរដ្ឋាភិបាល និងធនធានក្នុងវិស័យឯកជននានា, មុននឹងស្នើសុំធនធានពីរដ្ឋ។
សំរាប់ស្វែងយល់ព័ត៌មានពិស្តារបន្ថែម, សូមអញ្ជើញទាក់ទងអ្នកផ្តល់ពស្តុភាទ័ពនៃនាយកដ្ឋាន EMD, តាមលេខ (253) 512-7059, ឬផ្ញើអ៊ីមែលទៅ l.goudreau@emd.wa.gov ។.