បណ្តាគ្រោះថ្នាក់ធម្មជាតិ និងបច្ចេកវិទ្យា(ដែលមនុស្សធ្វើ)អាចមានផល់ប៉ះពាល់ជាទម្ងន់ដល់មនុស្ស, សេដ្ឋកិច្ច, បរិស្ថាន, និងទ្រព្យសម្បត្តិរបស់រដ្ឋវ៉ាស៊ីនតោន។
រដ្ឋវ៉ាស៊ីនតោនបាន និងកំពុងឆ្លងកាត់ផល់ប៉ះពាល់ធំៗជាច្រើនពីបណ្តាគ្រោះថ្នាក់ធម្មជាតិ សរុបមាន ទឹកជំនន់, ខ្យល់ព្យុះ, ភ្លើងព្រៃ, ការរញ្ជួយផែនដី, និង ភ្នំភ្លើង។ ផុតពីគ្រោះថ្នាក់ធម្មជាតិ, នៅមានគ្រោះថ្នាក់បច្ចេកវិទ្យាទៀត, សរុបមាន បណ្តាឧប្បត្តិហេតុរោងចក្រថាមពលនូឃ្លាអ៊ា, គំនរស្តុកអាវុធគីមី, ការបាក់ទំនប់ទឹក, និង ការកំពប់ធ្លាយសម្ភារៈគ្រោះថ្នាក់។ ហេតុការទាំងអស់នេះតម្រូវឲ្យមានការស្ទង់មើល និងការប្តេជ្ញាចិត្តមុតមាំដោយមន្រ្តីរដ្ឋ, តំបន់ខោនធី, ហើយនិងក្រុង ដើម្បីប្រមូលផ្គុំធនធាន ប្រយោជន៍ទប់ស្កាត់ ឬកាត់បន្ថយការខូចខាត ឲ្យស្ថិតនៅក្នុងកម្រិតដ៏តូចទាបបំផុត។