សម្បទាន

នាយក​ដ្ឋាន​គ្រប់​គ្រង​គ្រោះ​អាសន្នបាន​សម្រប​សម្រួល​ការ​ផ្តល់​សម្បទាន ដែល​មាន​បម្រុង​ជូន​ដល់​បណ្តា​យុត្តា​ធិការ​រដ្ឋ និង​មូល​ដ្ឋាន​ជា​ច្រើន, រួម​មាន​ដូចជា ៖

  • សម្បទាន​ការ​ពារ​សន្តិ​សុខ​មាតុភូមិ - សម្បទាន​ទាំង​នេះ​បង្កើន​សមត្ថភាព​នៃ​បណ្តា​កុលសម្ពន្ធ, តំបន់​ខោនធី, ទីក្រុង, ទីភ្នាក់​ងារ​រដ្ឋា​ភិបាល, និង​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​នានា​របស់​រដ្ឋ​វ៉ាស៊ីន​តោន ក្នុង​ការ​ត្រៀម​ខ្លួន, ទប់​ស្កាត់, ការ​ពារ​ប្រ​ឆាំង​នឹង, ឆ្លើយ​តប​ទៅ​នឹង, និង​ស្តារ​ចេញ​ពី​ការ​វាយ​ប្រ​ហារ​របស់​ពួក​ភេរវករ និង​គ្រោះ​មហន្ត​រាយ​ធំៗ។
  • សម្បទាន​កាត់​បន្ថយ​ភាព​ធ្ងន់​ធ្ងរ​នៃ​គ្រោះ​ថ្នាក់ - កម្មវិធី​ទាំង​នេះ​ផ្តល់​មូល​និធិ​ដល់​បណ្តា​គម្រោង​កម្មវិធី និង​ផែន​ការ​កាត់​បន្ថយ​ភាព​ធ្ងន់​ធ្ងរ​នៃ​គ្រោះ​ថ្នាក់ ដែល​ជួយ​សម្រាល​ផល់​ប៉ះ​ពាល់​នៃ​គ្រោះ​ថ្នាក់ និង/ឬភាព​ងាយ​ទទួល​រង​ផល​ខូច​ខាត​ពី​​គ្រោះ​មហន្ត​រាយ​អនាគត។
  • ជំនួយគ្រោះមហន្តរាយ - សម្បទាន​នៃ​ជំនួយ​គ្រោះ​មហន្ត​រាយ​ជួយ​ឲ្យ​រដ្ឋា​ភិបាល​ថ្នាក់​មូល​ដ្ឋាន និង​ថ្នាក់​រដ្ឋ, មណ្ឌល​នីតិ​កម្ម​ដែល​មាន​បំណង​ពិសេស, អង្គការ​មិន​រក​កម្រៃ​ឯក​ជន, កុល​សម្ពន្ធ​ឥណ្ឌាន, និង​ប្រជា​ពល​រដ្ឋ​ទាំង​អស់​របស់​រដ្ឋ អាច​ស្តារ​ស្ថាន​ភាព​ចេញ​ពី​ផល​ប៉ះពាល់​ភ្លាមៗ និង​រយៈ​ពេល​យូរ​។
  • សម្ប​ទាន​​ត្រៀម​​ខ្លួន​​ប្រឈម​​គ្រោះ​អាសន្ន​នៃ​សម្ភារ​គ្រោះ​ថ្នាក់ (HMEP) - មូលនិធិ​សម្បទាន​ទាំង​ឡាយ​នឹង​ត្រូវ​ផ្តល់​ជូន​តាម​ការ​ឆ្លង​កាត់​ការិយា​ល័យ​គ្រប់​គ្រង​គ្រោះ​អាសន្ន​ថ្នាក់​មូល​ដ្ឋាន និង​ថ្នាក់​កុល​សម្ពន្ធ​នានា ដែល​មាន​ LEPC និង TERC កំពុង​មាន​ដំ​ណើរ​ការ និង​សកម្ម​ភាព។ 
  • សម្បទាន​អនុវត្តន៍​ការគ្រប់​គ្រង​គ្រោះអាសន្ន (EMPG) - The purpose of EMPG is to provide funding to enhance and sustain all-hazards emergency management.