.កម្មវិធីប្រពលភាព 9-1-1 (E911) នៃរដ្ឋវ៉ាស៊ីនតោនបានកើតចេញជារូបរាងឡើង តាមរយៈលទ្ធផលនៃការធ្វើប្រជាមតិអ្នកបោះឆ្នោត ឆ្នាំ1991 ដែលដឹកនាំឲ្យមានប្រព័ន្ធទូរគមនាគមន៍ផ្នែកជួយសង្រ្គោះគ្រោះអាសន្នប្រពលភាព 911 សំរាប់បម្រុងឲ្យប្រើប្រាស់ពេញលើផ្ទៃរដ្ឋទាំងមូល កាលពីថ្ងៃទី 31 ខែធ្នូ ឆ្នាំ1998 កន្លងទៅ។ ប្រជាមតិបានប្រគល់លទ្ធភាពអនុវត្តន៍ជូនទៅការិយាល័យផ្នែកសម្របសម្រួលប្រពលភាព E911 របស់រដ្ឋ។ ការិយាល័យនេះមានមុខនាទីជួយសម្រួលការរៀបចំផែនការ និងការដំឡើងប្រព័ន្ធទាំងអស់នេះ។
វិធានការនៃការផ្តល់មូលនិធិត្រូវបានកំណត់នៅក្នុងប្រជាមតិ ឲ្យប្រើប្រាស់ព័ន្ធលំហាត់របស់តំបន់ខោនធី និងរដ្ឋ ដើម្បីឧបត្ថម្ភការអនុវត្តន៍ផែនការ និងប្រព័ន្ធប្រពលភាព E911។ កន្លងមក រដ្ឋបានប្រើប្រាស់ពន្ធលំហាត់ប្រពលភាព 911 របស់រដ្ឋ ដើម្បីជួយផ្តល់ជាមូលនិធិដល់បណ្តាតំបន់ខោនធីទាំងឡាយណា ដែលពុំមានលទ្ធភាពអនុវត្តប្រពលភាព E911 តាមរយៈការប្រមូលពន្ធលំហាត់នៅតាមតំបន់ខោនធីរបស់ខ្លួនដោយផ្ទាល់បាន។
.អង្គភាពប្រពលភាព E911 របស់នាយកដ្ឋានគ្រប់គ្រងគ្រោះអាសន្នកំពុងធ្វើការជាមួយតំបន់ខោនធី និងក្រុមហ៊ុនទូរគមនាគមន៍នានា ដើម្បីធានាថា ប្រព័ន្ធប្រពលភាព E911 មានដំណើរប្រព្រឹត្តទៅដោយរលូន ហើយផ្ដល់លទ្ធភាពប្រើប្រាស់ជូនដល់ពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងរដ្ឋវ៉ាស៊ីនតោន។
ទាញយក Adobe Acrobat Reader 