ជំនួយគ្រោះមហន្តរាយសំរាប់ បុគ្គលនិងគ្រួសារ


Homeowners, renters, and business owners who had flood losses should call the FEMA registration line at:  1.800.621.FEMA (3362) for assistance on applications submitted for disaster aid (TTY 1.800.462.7585 or online at www.disasterassistance.gov).

 


ការសង្គ្រោះបន្ទាន់ក្នុងគ្រាអាសន្ន

កាកបាទក្រហមអាមេរិកកាំង (ARC) កងទ័ពសង្គ្រោះ និងអង្គការស្ម័គ្រចិត្តផ្សេងៗទៀត ដែលធ្វើការងារផ្នែក គ្រោះមហន្តរាយ អាច ព្រមទាំងនឹងអាចផ្តល់ ជំនួយ សង្គ្រោះបន្ទាន់ ដូចជាសំលៀកបំពាក់ អាហារក្នុង គ្រាមានអាសន្ន ការថែទាំសុខភាព ជំរកគ្រាមានអាសន្ន ការជួយសំអាត ការដឹកជញ្ជូន និងគ្រឿងសង្ហារិម។ ជំនួយទាំងនេះមានតាមការស្នើសុំ ពីបុគ្គល ឫភ្នាក់ការ រដ្ឋាភិបាល ក្នុងកំឡុងពេលមាន គ្រោះអាសន្ន ទាន់ហន់ ។

ការធានារ៉ាប់រង

គោលនយោបាយធានារ៉ាប់រងនានា ដូចជា អ្នកមានផ្ទះជាកម្មសិទ្ធិ ការរញ្ជួយដី ទឺកជំនន់ និងគោលនយោបាយផ្សេងៗទៀតដែលពាក់ ព័ន្ធនឹងគ្រោះថ្នាក់ ជានិច្ចកាលគឺជាជំហាន ដំបូង ក្នុងការការពារការបណ្តាក់ទុនហិរញ្ញវត្ថុ របស់អ្នក ក្នុងគ្រាមានអាសន្ន ។ ពេលដែលលោកប្រធានាធិបតីប្រកាសគ្រោះអាសន្នធំ កម្មវិធីជំនួយផ្សេងៗរបស់រដ្ឋនិង សហព័ន្ធ អាចមាន សំរាប់ជួយដល់សេចក្តីត្រូវការសំខាន់ និងចាំបាច់ របស់ជនរងគ្រោះ ។ However, it is important to understand that all the various aid programs combined will not return you to your pre-disaster condition. ការទិញការធានារ៉ាប់រងគឺជាជំរើសផ្សេងដ៏ប្រសើររបស់អ្នក ។  To learn more about flood insurance see the FEMA National Flood Insurance Program ទំព័រ

ការិយាល័យប្រតិបត្តិការរួម/មជ្ឈមណ្ឌល សង្គ្រោះគ្រោះមហន្តរាយ

ពេលដែលលោកប្រធានាធិបតីប្រកាសគ្រោះអាសន្ន ឫគ្រោះមហន្តរាយធំ ក្រសួងយោធារដ្ឋវ៉ាស៊ីនតោន ផ្នែកគ្រប់គ្រងគ្រោះ មហន្តរាយ (EMD) និងទីភ្នាក់ងារ គ្រប់គ្រោងគ្រោះមហន្តរាយសហព័ន្ធ (FEMA) រួមដៃគ្នា អនុវត្តកម្មវិធី នៅក្នុងការិយាល័យប្រតិបត្តិការរួម (JFO) ដើម្បីជួយដល់ជនរងគ្រោះ ដែលបានទទួលការខូចខាត ឫបាត់បង់ទ្រព្យសម្បត្តិ ដោយសារគ្រោះមហន្តរាយ ។ ដើម្បីជួយដល់សាធារណៈជនឲ្យបានទទួល នូវពត៌មាន មជ្ឈមណ្ឌលសង្គ្រោះគ្រោះមហន្តរាយ (DRC) តែងតែ ត្រូវបានបង្កើតឡើង ដោយដាក់ការិយាល័យនៅ ឫក្បែរតំបន់ដែលទទួលការរងគ្រោះ ។

ការចុះឈ្មោះ

When the president declares a disaster, that includes the Individuals and Households Program, FEMA sets up a toll-free telephone number (800.621.3362) so individuals and households may begin to apply for assistance immediately. ជាជំរើសមួយផ្សេងទៀត ប្រជាជនរងគ្រោះ អាចដាក់ពាក្យសុំជំនួយតាមរយៈ អ៊ិនថឺណិតផងដែរ. បើអ្នកមិនបានចុះឈ្មោះទេ អ្នកនឹងមិនបាន ទទួលជំនួយឡើយ! ពេលចុះឈ្មោះ គេនឹងសួរអ្នកថាតើអ្នកមាន បានទិញការធានារ៉ាប់រង ដើម្បីសងការខូច ខាត ហើយគេនឹងផ្តល់នូវផ្ទះស្នាក់នៅបណ្តោះ អាសន្ន បើអ្នកត្រូវការ ។ បើអ្នកពិតជាបានទិញការធានារ៉ាប់រង គេនឹង បញ្ជូនអ្នកទៅកាន់កភ្នាក់ងារធានារ៉ាប់រង ដើម្បី ផ្តល់ជំនួយបន្ថែមដល់អ្នក ។ ទោះជាយ៉ាងណាក៏ដោយ បើអ្នកមិនបានទិញ ការធានា រ៉ាប់រងទេ អ្នកអាចមានសិទ្ធិទទួល បាននូវជំនួយពីកម្មវិធី មួយ ឫច្រើនដែល បង្កើតឡើងសំរាប់ជួយជនរង គ្រោះពីគ្រោះមហន្តរាយ ។ មួយភាគធំនៃកម្មវិធីដែលបានបង្កើតឡើង ត្រូវបានចុះបញ្ជីរ ហើយកម្មវិធីនេះនឹងចាប់ ដំណើរការពេលណាមានការប្រកាសគ្រោះ មហន្តរាយធំៗកើតឡើង ។

កម្មវិធីសំរាប់ប្រជាជនមួយរូបៗ និងគ្រួសារ ទាំងមូល

កម្មវិធីសំរាប់ប្រជាជនមួយរូបៗ និងគ្រួសារទាំងមូល (IHP) មានការជួយលើផ្ទះសម្បែង (HA) និងជំនួយ លើតម្រូវការផ្សេងៗ (ONA) ។ ការជួយលើផ្ទះសម្បែងជួយដល់ជនរងគ្រោះ អំពីតម្រូវការផ្ទះ កម្មវិធីនេះសំរបសំរួល និងផ្គត់ផ្គង់ថវិកា យ៉ាងពេញទំហឹងដោយ FEMA ។ ជំនួយលើតម្រូវការផ្សេងៗ ជួយដល់ជនរង គ្រោះ ដែលមានសិទ្ធិទទួលបានជំនួយ ថែទាំសុខភាព ធ្មេញ និងការចំណាយលើបុណ្យសព ព្រមទាំងទ្រព្យ សម្បត្តិផ្ទាល់ខ្លួន ការដឹកជញ្ជូន និងការចំណាយ ចាំបាច់ផ្សេងៗ ឫការចំណាយ លើតម្រូវការជាក់ ស្តែងពិតៗ ។ ជំនួយលើតម្រូវការផ្សេងៗ បានទទួលថវិកា 75 ភាគរយពី FEMA និង25 ពីរដ្ឋ ។ ផ្នែកគ្រប់គ្រងគ្រោះមហន្តរាយរដ្ឋវ៉ាស៊ីនតោន ជាអ្នកសំរបសំរួលម្មវិធីនេះ ។

ថវិកាកំណត់ពី IHP គឺ $30,400 (ក្នុង 2012) ត្រូវបានទទួលការកែតម្រូវប្រចាំឆ្នាំ ដើម្បីឲ្យ ឆ្លើយតបទៅនឹងការផ្លាស់ប្តូរលើសន្ទស្សន៍តម្លៃ ទំនិញទីផ្សារ (CPI) សំរាប់អ្នក ប្រើប្រាស់នៅក្នុង ទីក្រុងទាំងអស់ ដែលបោះពុម្ពផ្សាយដោយ ក្រសួងការងារ ។

កំណត់ចំណាំ ៖ មធ្យម ដែលបានពី ជំនួយផ្ទះ ឫ ជំនួយលើតម្រូវការផ្សេងៗ មាន ចំនួនតិចតួចណាស់ បើធៀបទៅនឹងចំនួនអតិ បរិមារដែលមាន ។ សិទ្ធិដែលត្រូវបានទទួលជំនួយ អាស្រ័យលើ តម្រូវការសំខាន់ៗ ដែលកំណត់ឡើងដោយ ការត្រួតពិនិត្យរបស់ FEMA ។ កម្មវិធីដែលរៀបចំដោយ សមាជ ផ្តល់ជំនួយដ៏ ស្តួចស្តើងដល់បុគ្គលមួយរូបៗ ឫគ្រួសារ ក្នុង ដំណើរឆ្ពោះទៅរកស្ថានភាពធម្មតាវិញ ។ ក្រុមហ៊ុនធានារ៉ាប់រងឯកជន គឺជាអ្នកដែលប្រ សើរបំផុតក្នុងការការពារការបាត់បង់លុយកាក់ បណ្តាលពីគ្រោះមហន្តរាយ ។

ជំនួយខាងទីលំនៅ

ក្រោយពីការពិចារណាលើការធានារ៉ាប់រង FEMA អាចមានមធ្យោបាយផ្សេងៗ ក្នុងការ ផ្តល់ជំនួយផ្នែកផ្ទះសម្បែង ។ បុគ្គល/គ្រួសារដែលមានសិទ្ធិទទួលជំនួយនេះ អាចបានទទួលលុយសំរាប់ជួលផ្ទះស្នាក់នៅ ទទួលការបង់ប្រាក់លើតម្លៃស្នាក់នៅដែលមាន រយៈពេលខ្លី ជួសជុលផ្ទះសម្បែងដែលជា កម្មសិទ្ធិ និងរកផ្ទះថ្មីដែលជាកម្មសិទ្ធិមកជំនួស

FEMA ក៏អាចផ្តល់ជំនួយផ្នែកផ្ទះសម្បែង ដោយផ្ទាល់ តាមទ្រង់ទ្រាយ ផ្ទះជុងបណ្តោះ អាសន្ន ដែល FEMA ទិញ ឫជួលសំរាប់ជន រងគ្រោះបណ្តាលពី គ្រោះមហន្តរាយ ។

ក្រសួងរដ្ឋបាលសំរាប់ជំនួញខ្នាតតូចសហរដ្ឋ (SBA)

ក្នុងការដែលមិនបានទិញការធានារ៉ាប់រង កម្មវិធីប្រាក់ កំចីសំរាប់គ្រោះមហន្តរាយ SBA នឹងផ្តល់ប្រាក់ កំចីដែលមានការប្រាក់ទាប ដល់អតិថិជន ដែលមាន លក្ខណៈសម្បត្តិគ្រប់គ្រាន់ ។ SBA អាចអនុវត្តកម្មវិធី ប្រាក់កំចីសំរាប់គ្រោះ មហន្តរាយ នេះបានដោយមិនចាំបាច់មាន ការប្រកាសគ្រោះ មហន្តរាយពីលោកប្រធានា ធិបតីឡើយ ។ ប្រាក់កំចី SBA គឺជាប្រភពចម្បងនៃ ថវិកាសំរាប់ ការស្រោចស្រង់ការខូចខាតពីគ្រោះមហន្តរាយ . សូមអាន ប្រាក់កំចីសម្រាប់គ្រោះមហន្តរាយ របស់ក្រសួងរដ្ឋបាល សំរាប់ជំនួញខ្នាតតូចសហរដ្ឋ សំរាប់ពត៌មានលំអិត ។

ប្រាក់កំចីទីភ្នាក់ងារសេវាកសិដ្ឋាន

ទីភ្នាក់ងារសេវាកសិដ្ឋានរបស់ក្រសួងកសិកម្ម សហរដ្ឋអាមេរិក (USDA) ផ្តល់ប្រាក់កំចីដែល មានការប្រាក់ទាប ដល់កសិករដាំដំណាំ និងចិញ្ចឹមសត្វ សំរាប់ការខូចខាត កសិដ្ឋាន និង ផលិតផល ជួសជុល ឫទិញឧបករណ៍ផ្គត់ផ្គង់ ថ្មីមកដាក់ជំនួស ឫជួយសង បំណុលលើថ្លៃប្រតិបត្តិការកសិដ្ឋាន ដែលកើតឡើងក្នុងឆ្នាំដែល កើតមានគ្រោះមហន្តរាយ ។ ជំនួយនេះមានក្រោយពីលោកប្រធានាធិបតី ប្រកាស គ្រោះអាសន្ន តែដូចជាកម្មវិធីប្រាក់កំចីសំរាប់ គ្រោះមហន្តរាយរបស់ SBA ដែរ កម្មវិធីប្រាក់កំចីនេះ ក៏ត្រូវមានការយល់ព្រមពីរដ្ឋមន្រ្តីក្រសួងកសិកម្ម ឆ្លងតាមសំណើរបស់អភិបាលរដ្ឋ ។ សូមអាន U.S. Department of Agriculture fact sheet for more details.

ជំនួយលើតម្រូវការផ្សេងៗ (ONA)

សំរាប់មួយភាគធំ វិធីតែមួយដើម្បីបានទទួល ជំនួយពី ONA គឺត្រូវមានតម្រូវការដែលកំចី SBA មិនបាន គ្របដណ្តប់លើ ឫត្រូវគេកំណត់ថា មិនមាន សិទ្ធិទទួលកំចី SBA ។

លក្ខណៈសម្បត្តិសំរាប់បុគ្គល និងគ្រួសារ ដើម្បី ទទួលជំនួយ ONA បាន គឺត្រូវតែជួបនូវសេចក្តី ត្រូវការយ៉ាងខ្លាំងដែលពាក់ព័ន្ធទៅនឹង គ្រោះមហន្តរាយ ព្រមទាំងការចំណាយចំបាច់ផ្សេងៗទៀត ដែលបុគ្គល ឫគ្រួសារនោះមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ឫបានទទួល ជំនួយ មិនគ្រប់គ្រាន់ ពីកម្មវិធីជំនួយ ពីសហព័ន្ធ រដ្ឋ និងអង្គការសង្គ្រោះផ្សេងៗទៀត ។ ជាតួយ៉ាង សេចក្តីត្រូវការទាំងនេះ ចាត់ចូលទៅក្នុងពពួកការថែទាំសុខភាព ធ្មេញ និងការ ចំណាយ លើបុណ្យសព ព្រមទាំងទ្រព្យសម្បត្តិផ្ទាល់ខ្លួន ការដឹក ជញ្ជូន និងការចំ ណាយចាំបាច់ផ្សេងៗ ឫការចំណាយ លើតម្រូវការជាក់ស្តែងពិតៗ ដែលបណ្តលមកពី គ្រោះមហន្តរាយធំ ។ កម្មវិធីនេះមានឡើងនៅពេលដែលលោកប្រធានាធិបតី ប្រកាសអាសន្នអំពីគ្រោះមហន្តរាយ ។

អង្គការស្ម័គ្រចិត្តផ្តល់ជំនួយសង្រ្គោះ លើតម្រូវការដែល មិនទាន់ដោះស្រាយបាន

ពេលដែលអ្នករស់រានមានជីវិតពីគ្រោះមហន្តរាយ អស់លទ្ធភាពលើការសុំជំនួយពីកម្មវិធីសង្គ្រោះផ្សេងៗ កាកបាទក្រហមអាមេរិកកាំង និងអង្គការ ស្ម័គ្រចិត្ត ផ្សេងទៀត ប្រតិបត្តិការកម្មវិធីជំនួយសង្គ្រោះ ដើម្បីជួយដល់សេចក្តីត្រូវការចាំបាច់ និងសំខាន់ផ្សេង ទៀតដែលមិនទាន់បានដោះស្រាយ កម្មវិធីរបស់អង្គការស្ម័គ្រចិត្តជាច្រើន ត្រូវជួបការ រាំងស្ទះ ដោយសារខ្វះថវិកាឧបត្ថម្ភ ។ ទោះជាយ៉ាងណាក៏ដោយ បើជនរងគ្រោះអាចបាន ជំនួយពីកម្មវិធីរបស់សហព័ន្ធក្នុងការទិញសំភារៈ អង្គការ ស្ម័គ្រចិត្តអាចជួយជាកម្លាំងពលកម្មស្ម័គ្រចិត្ត ដែលចាំ បាច់ដើម្បីជួយលើការងារជួសជុល ។

មូលនិធិ Cora Brown

Cora C. Brown នៃទីក្រុងកែនសាស រដ្ឋមីស៊ូរី ក្រោយ ពីលាចាកលោកទៅ បានបន្សល់ទុកនូវទ្រព្យ សម្បត្តិ មួយចំណែក ដល់រដ្ឋបាលសហព័ន្ធ ក្នុងគោលបំណង សំរាប់ជួយដល់ជនរងគ្រោះអំពីគ្រោះមហន្តរាយ ។ មូលនិធិ Cora Brown ត្រូវបានប្រើសំរាប់ជួយដល់ តម្រូវការរបស់បុគ្គល ឫគ្រួសារដែលពាក់ព័ន្ធទៅនឹង គ្រោះមហន្តរាយ ដែលមិនមានលទ្ធភាពបានទទួល ជំនួយសមរម្យពីកម្មវិធីសង្រ្គោះផ្សេងៗទៀតរបស់ សហព័ន្ធ រដ្ឋ និងរដ្ឋបាលមូលដ្ឋាន ឫពីអង្គការស្ម័គ្រចិត្ត នានា ។ មូលនិធីនេះមិនមានបំណងដើម្បីជំនួស ឫបដិសេធ កម្មវិធីជំនួយផ្សេងៗឡើយ ។ បើមានជំនួយពីប្រភព ផ្សេងៗ មូលនិធិ Cora Brown ប្រហែលជានឹងមិន ត្រូវបានយកមក ប្រើប្រាស់ទេ ។ ការបានទទួលជំនួយពីមូលនិធិនេះ អាចធ្វើបាន ដោយមានការព្រមព្រៀងពីទីស្នាក់ការ FEMA ។

កម្មវិធីជំនួយផ្សេងៗទៀត

ជំនួយភាពអត់ការងារធ្វើ​បង្ក​ដោយ​គ្រោះ​មហន្តរាយ​

កម្មវិធីនេះ ជាទូទៅជួយដល់បុគ្គលដែលមានមុខរបរ ផ្ទាល់ខ្លួន កម្មករកសិដ្ឋាន ម្ចាស់កសិដ្ឋានដាំដំណាំ និងចិញ្ចឹមសត្វ និងបុគ្គលផ្សេងទៀត ដែលមិនស្ថិត នៅក្រោមកម្មវិធីការធានារ៉ាប់រង ភាពអត់ការងារធ្វើ ប្រសិនបើពួកគេគ្មានការងារធ្វើដោយសារគ្រោះ មហន្តរាយ ។ កម្មវិធីនេះសំរបសំរួលដោយ នាយកដ្ឋានថ្នាក់រដ្ឋ ផ្នែកសុវត្ថិភាពការងារ តាមរយៈ ក្រសួងការងាររបស់ សហរដ្ឋ និង FEMA ។ កម្មវិធីនេះមានឡើងនៅពេលដែលលោកប្រធានាធិបតី ប្រកាសអាសន្នអំពីគ្រោះមហន្តរាយ ។

ពន្ធអាករ

សេវាប្រាក់ចំណូលផ្ទៃក្នុង អនុញ្ញាតិឲ្យមានការកាត់ ពន្ធចេញលើប្រាក់ចំណូល ចំពោះផ្ទះដែលមាន ឫគ្មានការធានារ៉ាប់រង ដែលទទួលការខូចខាតដោយសារគ្រោះមហន្តរាយ ទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងសំភារៈ ប្រើប្រាស់ក្នុងផ្ទះនានា ហើយក៏អាចមានការពិគ្រោះ យោបល់លើពន្ធ និងការសងពន្ធត្រឡប់វិញផងដែរ (តម្រូវឲ្យមានការប្រកាសរបស់លោកប្រធានាធិបតី) ការកាត់លើចំនួនទ្រព្យសម្បត្តិជាក់លាក់ដែលមិន បានទិញការធានារ៉ាប់រង លើពន្ធសហព័ន្ធផ្នែកប្រាក់ ចំណូលរបស់អ្នកមានផ្ទះជាកម្មសិទ្ធិ អាចបានទទួល ការបង់ត្រឡប់មកវិញ (តម្រូវឲ្យមានការប្រកាសរបស់លោកប្រធានាធិបតី) ។

ច្បាប់ពិសេសអំពីការផ្តល់ពន្ធដា អាចជួយដល់ ជនរងគ្រោះដែលជាអ្នកបង់ពន្ធ និងថវិកាដែល បាត់បង់លើការបើកមុខរបរឡើងវិញ ដែលជា ឥទ្ធិពលពីគ្រោះមហន្តរាយ ។ យោងទៅតាមកាលៈទេសៈជាក់ស្តែង IRS អាចពន្យា ពេលបន្ថែមសំរាប់ដាក់ពាក្យ ទារប្រាក់ពន្ធមកវិញ និងការបង់ពន្ធឡើងវិញ ។ ទាំងបុគ្គល និងមុខជំនួញ ដែលស្ថិតនៅក្នុងបរិវេណ ក្រោមការប្រកាសអាសន្នដោយលោកប្រធានាធិបតី អាចបានទទួលការសងពន្ធត្រឡប់វិញលឿន ដោយការបង្ហាញការខូចខាតដែលបណ្តាលមកពី គ្រោះមហន្តរាយ ចំពោះពន្ធដែលត្រូវសងត្រឡប់ កាលពីឆ្នាំមុន ដែលធ្វើឡើងដោយការដាក់ពាក្យ សុំកែតម្រូវលើការសងពន្ធត្រឡប់ ។

អ្នកអាចមានសិទ្ធិទទួលការកាត់បន្ថយតម្លៃទ្រព្យសម្បត្តិ ដោយសារតែការខូចខាតបណ្តាលពីគ្រោះមហន្តរាយ ដែលមានលទ្ធផលលើការបន្ថយការបង់ពន្ធទ្រព្យសម្បត្តិដល់អាជ្ញាធរមូលដ្ឋាន (មានតាមការស្នើសុំពី ការិរយា ល័យអ្នកប្រមើលទ្រព្យស្រុក មិនចាំបាច់មានការប្រកាស អាសន្នពីលោកប្រធានាធិបតីឡើយ) ។

ការបញ្ជូនសែកលឿន

ការផ្លាស់ប្តូរតម្រូវការយ៉ាងលឿន និងកាបញ្ជូនសែកពី រដ្ឋបាលសុវត្ថិភាពសង្គម និងជំនួយបន្ទាន់ ក្នុងការដាក់ ពាក្យសុំ និងការទទួលគុណប្រយោជន៍ផ្សេងៗ ពីរដ្ឋ បាលទាហានជើងចាស់ មានក្រោយពីការប្រកាស អាសន្នរបស់លោកប្រធានាធិបតី ។

ការផ្តល់ប្រឹក្សានាពេលមានអាសន្ន

ការពិគ្រោះយោបល់លើវិបត្តិ អាចមានតាមការស្នើសុំ ពិសេសដែល ឆ្លងតាមអភិបាលរដ្ឋ និងយល់ព្រមដោយ FEMA ក្រោយពីការប្រកាសភាពអាសន្នរបស់លោក ប្រធានាធិបតី ហើយសំរបសំរួលដោយ នាយកដ្ឋាន ថ្នាក់រដ្ឋ ផ្នែកសេវាសង្គម និងសុខភាព ។

ទាក់ទង

For more information, please contact the Program Manager at 253.512.7028.

 

 


ភាសាអង់គ្លេស បណ្តាញ​ត​ភ្ជាប់​អត្ថ​បទ​ភាសា​អេស្ប៉ា​ញ៉ុល បណ្តាញ​ត​ភ្ជាប់អត្ថ​បទ​ភាសា​រុស្ស៊ី ភាសាចិន បណ្តាញ​ត​ភ្ជាប់​អត្ថ​បទ​ភាសា​កូរ៉េ បណ្តាញ​ត​ភ្ជាប់​អត្ថ​បទ​ភាសា​វៀត​ណាម ភាសាខ្មែរ សូម​ចុច​នៅ​ត្រង់​នេះ​ដើម្បី​ស្វែង​យល់​អំពី​បញ្ហា​នៃ​ការ​បង្ហាញ​តួអក្សរ​របស់​ភាសា​និមួយៗ
ភាសាអង់គ្លេស
ភាសាអេស៉្បាញ
ភាសារុស្ស៊ី
ភាសាចិន
ភាសាកូរ៉េ
ភាសាវៀតណាម
ភាសាខ្មែរ

 

សូមធ្វើតាមយើងខ្ញុំ៖

© រក្សាសិទ្ធិ 2011 ក្រសួងយោធារដ្ឋវ៉ាស៊ីនតោន Washington - ផែ្នកគ្រប់គ្រងគ្រាអាសន្ន