សូមស្វាគមន៍ដល់ទស្សនកិច្ចទំព័រវឹបសៃតិ៍នៃនាយកដ្ឋានគ្រប់គ្រងគ្រោះអាសន្នរបស់រដ្ឋវ៉ាស៊ីនតោន ដែលជាសាខាមួយរបស់ក្រសួងយោធារដ្ឋវ៉ាស៊ីនតោន។ បណ្តាបុរស និងស្រ្តីនៃនាយកដ្ឋាននេះបានថ្លែងប្រកាសការប្តេជ្ញាចិត្ត ដើម្បីបំពេញបេសកកម្មរបស់ពួកគេក្នុងការការពារជីវិត និងទ្រព្យសម្បត្តិរបស់បណ្តាជននៃរដ្ឋវ៉ាស៊ីនតោន, ព្រមទាំងពុះពាររក្សាសុខុមាលភាពបរិស្ថាន និងសេដ្ឋកិច្ចរបស់រដ្ឋវ៉ាស៊ីនតោន។
ទំព័រវឹបសៃតិ៍នេះត្រូវបានស្ថាបនាឡើង ដើម្បីផ្តល់ព័ត៌មានជូនអ្នកឲ្យបានឆាប់រហ័ស និងដោយប្រសិទ្ឋភាព អំពីកម្មវិធីអប់រំសាធារណៈ, លំហាត់និងការហ្វឹកហ្វឺន, ការពារសន្តិសុខមាតុភូមិ, និងសកម្មភាពផ្សេងៗទៀត ដែលនាំទៅដល់ការជួយឲ្យយើង អាចបំពេញបេសកកម្មរបស់យើង។ យើងកំពុងខំស្វែងរកមធ្យោបាយដែលមានសក្តានុភាពថ្មីៗទៀតយ៉ាងខ្ជាប់ខ្ជួន ដើម្បីសម្រេចភារៈទទួលខុសត្រូវនានារបស់យើង, ហើយយើងនឹងបង្ហាញកម្មវិធីទាំងអស់នោះតាមរយៈទំព័រវឹបសៃតិ៍នេះ ដើម្បីធានាធ្វើយ៉ាងណា ឲ្យសេវាកម្មដែលអ្នកកំពុងរុករកនោះ ងាយស្រួលរកឃើញ ហើយងាយស្រួលប្រើប្រាស់។
នេះគឺគ្រាន់តែជាដំណាក់កាលដំបូងមួយប៉ុណ្ណោះ ៖ សូមយកឱកាសនេះដើម្បីប្រាប់យើង ថាតើអ្នកបានទទួលនូវអ្វីដែលអ្នកត្រូវការពីទំព័រវឹបសែតិ៍នេះ, ឬក៏ ពីកម្រងអត្ថបទនៃកម្មវិធីណាមួយហើយឬនៅ។ យើងចូលចិត្តស្តាប់ពាក្យសរសើរខ្លាំងណាស់, ប៉ុន្តែយើងចាប់អារម្មណ៍នឹងមតិរិះគន់ក្នុងគោលដៅស្នាបនាច្រើនជាង។ គោលបំណងនៃទំព័រវឹបសៃតិ៍នេះគឺដើម្បីបង្កើនលទ្ធភាពក្នុងការប្រើប្រាស់ព័ត៌មាន និងសេវាកម្មនានា ដែលបានបម្រុងទុកជូនដល់ប្រជាគេហជនទាំងអស់របស់រដ្ឋវ៉ាស៊ីនតោន។ ទ្រព្យធនទាំងអស់នេះជារបស់ផងអ្នក, ដូច្នេះសូមអ្នកមេត្តាប្រាប់យើង ថាតើយើងបានបាញចំណុចដៅហើយឬនៅ។
ជិម មូល្លិន, នាយក